ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី រៃអង្គាសបានប្រាក់ជាង ១១ លានដុល្លារ យកទៅជួយអ្នកនៅរស់ពីគ្រោះរញ្ជួយដី តួកគី-ស៊ីរី
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈនេះថា ប្រទេសរបស់លោក បានរៃអង្គាសប្រាក់បានចំនួន ១១.៤ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌សម្រាប់អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី។
លោក Anwar ធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីការធ្វើដំណើររយៈពេលខ្លីទៅកាន់ប្រទេសតួកគី ដោយនៅទីនោះ លោកបានជួបជាមួយប្រធានាធិបតី Recep Tayyip Erdogan និងចុះទៅមើលតំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងប្រទេស រួមទាំងទីក្រុង Nurdagi និង Gaziantep ផងដែរ។
លោក Anwar និយាយថា បុគ្គលិកម៉ាឡេស៊ីប្រហែល២៥០នាក់ គឺស្ថិតនៅក្នុងប្រទេសតួកគីរួចទៅហើយ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងសង្គ្រោះ។ លោកនាយករដ្ឋមន្ត្រីក៏បានសន្យាថា នឹងបញ្ជូនក្រុមមួយទៅកាន់ប្រទេសស៊ីរីនៅសប្តាហ៍ក្រោយផងដែរ ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះនៅទីនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប្រធានាធិបតីតួកគី តម្រូវឲ្យអនុវត្តច្បាប់សាងសង់ កាន់តែតឹងរ៉ឹងទូទាំងប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា