ជីវិតកម្សាន្ដ
លៀង ចាន់ឡា បង្ហើបបំណងចង់ចូលប្រឡងចម្រៀងជាថ្មី
ស្របពេលដែលអាជីពសិល្ប:ហាក់មានភាពស្ងប់ស្ងាត់មួយរយ:កន្លងមកនេះ អតីតបេក្ខភាពប្រឡងកម្មវិធី X Factor Cambodai កញ្ញា លៀង ចាន់ឡា បានបង្ហើបឲ្យដឹថា នាងកំពុងត្រៀមខ្លួនចូលប្រឡងជាថ្មីនៅក្នុងកម្មវិធីលំដាប់ពិភពលោក។

កញ្ញា លៀង ចាន់ឡា បាននិយាយបង្ហើបថា អំឡុងពេលកន្លងមកនាងធ្លាប់ចូលច្រៀងនៅផលិតកម្ម មរតក មេឌា ប៉ុន្តែមិនមែនជាតារាចម្រៀងជាប់កុងត្រាទេ ពោលគឺច្រៀង និងថតសម្តែងលក្ខណ:ធម្មតា(ឯករាជ្រ )។ ចាន់ឡា និយាយបន្តថា មូលហេតុដែលនាងមិនចុះកុងត្រាព្រោះចង់ចូលប្រឡងម្តងទៀតក្នុងកម្មវិធី The Voice Cambodai រដូវកាលទី៣។

លៀង ចាន់ឡា បាននិយាយបន្តថា “ដោយសារខ្ញុំចង់ចូលប្រឡូកក្នុងវិស័យប្រឡងចម្រៀងម្តងទៀតទើបខ្ញុំមិនទទួលចុះកុងត្រាជាមួយផលិតកម្មណាមួយទេព្រោះតែមិនទាន់អស់និស្ស័យក្នុងការប្រឡងចម្រៀង”។ ចាន់ឡា បានដាក់ក្តីសង្ឃឹមទៀតថា ទោះការចូលប្រឡងម្តងនេះខ្លួនមិនអាចឈានដល់ទៅវគ្គផ្តាច់ព្រ័ត្រក៏អាចដល់វគ្គពាក់កណ្តាលផងដែរ។ កញ្ញា ឡាង ចាន់ឡា និយាយបន្ថែមថា បច្ចុប្បន្ននាងកំពុងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម និងរកគន្លឹះថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែល្អហើយខ្លាំងជាងមុនទៀត។

សូមជម្រាបដែរថា អតីតបេក្ខភាពប្រឡងកម្មវិធី X Factor Cambodai កកញ្ញា លៀង ចាន់ឡា ត្រូវបានគេដឹងថានាងជាក្មេងស្រីម្នាក់ដែលមានជីវិតហែលឆ្លងដោយការលំបាកច្រើនដើម្បីជីវភាពគ្រួសារ នាងត្រូវរ៉ាប់រងការងារច្រើនតាំងពីស៊ីឈ្នួលបោកខោអាវឲ្យគេ លាងចានគុយទាវធ្វើស្រែលក់នំជាដើម៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ