Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ជំរុញ​បង្កើត​រោង​ចក្រ​កែច្នៃ​​ស្វាយ​ទុំ បញ្ចៀស​កកស្ទះ​ពេល​ប្រមូល​ផល​

បានផុស

នៅ

លោក គួច ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុបាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​កំពុងជំរុញ​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​រោងចក្រ​កែច្នៃ​ផ្លែ​ស្វាយ​ទុំ​ក្នុង​ស្រុក ដើម្បី​ជួយ​ស្រូប​យក​កសិផល​របស់​កសិករ​កុំ​ឱ្យ​មាន​បញ្ហា​ជាប់​គាំង​រឿង​តម្លៃ​ក្នុង​រដូវ​កាល​ប្រមូល​ផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ម្សិល​មិញ​នេះ លោក​ គួច ចំរើន បាន​មាន​ប្រសាសន៍​ថា ​ចំពោះ​បញ្ហា​ជាប់​គាំង​រឿង​តម្លៃ​ផ្លែ​ស្វាយ ដែល​ធ្លាក់​ថ្លៃ​នា​រដូវ​ប្រមូល​ផល​នេះ​ រដ្ឋបាល​ខេត្តកំពុង​ជំរុញ​ទឹក​ចិត្ត​ឱ្យ​មាន​រោងចក្រ​ផលិត​ និង​​កែច្នៃ​ផ្លែ ស្វាយ​ទុំ​នៅ​ក្នុង​ខេត្ត ដើម្បី​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ ប៉ុន្តែ​លទ្ធផល​ជា​ផ្លូវ​ការ​បែប​ណា​​នៅ​មិន​ទាន់​មាន​ជា​លក្ខណៈ​ពេញ​លេញ​នៅ​ឡើយ។

«​នា​ពេល​កន្លង​មក​ កសិករ​ធ្លាប់​ជួប​នូវ​ហានិភ័យ​រឿង​ផ្លែ​ស្វាយ​ មាន​ន័យ​ថា ដល់​រដូវ​នៃ​ការ​ប្រមូល​ផល​ ផ្លែ​ស្វាយ​តែង​តែ​ធ្លាក់​ថ្លៃ​ខ្លាំង ព្រោះ​គ្មាន​រោងចក្រ​កែច្នៃ ដើម្បី​អាច​ធានា​បាន​ នៅ​ការ​នាំ​យក​ផលិត​ផល​ដែល​ប្រមូល​បាន​ទាំង​អស់​មក​កែច្នៃ​ទៅ​ជា​អ្វី​មួយ»

បើតាមលោកអភិបាលខេត្ត ការ​​គាំ​ទ្រ​ឱ្យ​មាន​​រោងចក្រ​កែច្នៃកំពុង​ដំណើរ​ការ​ទៅ​មុខ ប៉ុន្តែ​លទ្ធផល​នៃ​ការ​កែច្នៃ​មាន​លក្ខណៈ​អ្វី​ខ្លះបែបណា​ វា​ស្ថិត​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង។

លោក គួច​ ចំរើន​ ​រំពឹង​ដែរ​ថា សមិទ្ធផល​នៃ​ការ​កែច្នៃ​ផ្លែ​ស្វាយ​ទុំ​ នឹង​អាច​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​បង្ហាញ​ខ្លួន​ចូល​មក​ផ្គត់ផ្គង់​ទី​ផ្សារ​នៅ​ក្នុង​ស្រុក ​និង​បម្រើ​ដល់​ការ​នាំ​ចេញ។ ​អ្វីដែល​ជា​រឿង​សំខាន់​មួយ​ទៀត ក៏​អាច​ជួយ​ស្រូប​យក​កសិផល​​របស់​ប្រជាកសិករ​ទាំង​ក្នុង​មូលដ្ឋាននិង​ខេត្ត​នានា​ ដែល​បាន​ប្រកប​របរ​ដាំ​ដំណាំ​ផ្លែ​ស្វាយ៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ចរាចរណ៍៦ នាទីutes មុន

នារីម្នាក់ ឱនរើសទូរស័ព្ទ រេចង្កូតបុករបាំងថ្មពុះចែកផ្លូវ ក្រឡាប់ផ្ងារជើង

ជីវិតកម្សាន្ដ១៦ នាទីutes មុន

មហាសេដ្ឋីចិន Zhou Hongyi ស្រាប់តែមុខក្នុងភាពយន្តបែបស្នេហាលើកដំបូង

សេដ្ឋកិច្ច១៧ នាទីutes មុន

ទូរថភ្លើងថ្មី ៦០ គ្រឿង ក្នុងចំណោម ២២១ គ្រឿងដែលក្រុមហ៊ុន Royal Railway បញ្ជាទិញ​ពីចិន ​បាន​ដឹក​មក​ដល់កំពង់ផែព្រះសីហនុ

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេច ហ៊ុន សែន៖ ល្បែងទាញព្រ័ត្រ បង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម