Connect with us

KPT+

ពេជ្រ ៤ ប្រភេទ ជាពណ៌កម្របំផុតលើលោក

បានផុស

នៅ

ពេជ្រជាត្បូងមានតម្លៃជាងគេបំផុតដោយសារតែភាពស្រស់ស្អាត រឹងមាំ ជាមួយនឹងពន្លឺចែងចាំងរបស់វា ។ យោងតាម GIA វិទ្យាស្ថានត្បូងពេជ្រអាមេរិកបានឲ្យដឹងថាពេជ្រ ៤ ពណ៌ខាងក្រោមជាពេជ្រកម្របំផុតលើផែនដី ៖

១. ក្រហម

មកទល់បច្ចុប្បន្នមិនទាន់មានអ្នកស្រាវជ្រាវណាម្នាក់ដឹងពីមូលហេតុធ្វើឲ្យពេជ្រមានពណ៌ក្រហមនៅឡើយទេ លើផែនដីនេះមានពេជ្រក្រហមធម្មជាតិប្រហែល ៣០ គ្រាប់ប៉ុណ្ណោះដែលមានតម្លៃជាងមួយលានដុល្លារក្នុងមួយការាត់ ហើយទំហំធំបំផុតគឺ ៥,១១ ការាត់បន្ទាប់ពីច្នៃរួច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. បៃតង

ពេជ្រ​​ពណ៌​បៃតង​រស់​រវើក​ដូច​ដែល​បាន​បង្ហាញ​នេះ​គឺ​កម្រ​ណាស់ វាមានប្រហែល ៣០០ គ្រាប់ទេដែលលើសពីមួយការាត់ បើពេជ្រពណ៌បៃតងនោះលើសពីបីការាត់នឹងត្រូវគេដាក់នៅក្នុងសារមន្ទីរមិនខាន ។ គួរបញ្ជាក់ថាពេជ្របៃតងបានពណ៌ពីវិទ្យុសកម្មដែលផ្លាស់ទីអាតូមកាបូននៅក្នុងរចនាសម្ព័ន្ធគ្រីស្តាល់ ហើយករណីនេះអាចកើតឡើងនៅពេលពេជ្រស្ថិតនៅជិតថ្មវិទ្យុសកម្មខ្លាំង ចំណែកតម្លៃរបស់វាវិញមានចាប់ពី ៥ ម៉ឺនដុល្លាររហូតដល់ជាង ៣០ ម៉ឺនដុល្លារក្នុងមួយការាត់ ។

៣. ស្វាយ

ក្នុងធម្មជាតិគេរកឃើញពេជ្រពណ៌ស្វាយមិនដល់ ១០០ ការាត់ផង ពណ៌របស់វាបានមកពី​​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ boron និង​អ៊ីដ្រូហ្សែនដោយសារភាពកម្រទើបពេជ្រពណ៌ស្វាយមានតម្លៃថ្លៃខ្លាំងគឺ ១៥២០០ ដុល្លារសម្រាប់ទំហំ ០,៤២ ការាត់ ។

៤. ទឹកក្រូច

ពេជ្រមានពណ៌ទឹកក្រូចដោយសារភាពមិនបរិសុទ្ធនៃអាសូតដែលដាក់បញ្ចូលក្នុងបន្ទះពេជ្រកំឡុងពេលលូតលាស់យ៉ាងជ្រៅនៅក្នុងផែនដី ទន្ទឹមនេះពេជ្រពណ៌ទឹកក្រូចស្អាត បំផុតមានទំហំប្រហែល ១៤ ការាត់ ហើយធ្លាប់លក់ក្នុងតម្លៃ ២,៣៩៨,១៥១ ដុល្លារក្នុងមួយការាត់ ។

គេសន្មតថាពេជ្រ ៤ ពណ៌ខាងលើជាពេជ្រពណ៌កម្របំផុតព្រោះពួកវាជាត្បូងមួយក្នុងចំណោមត្បូងមួយម៉ឺនការាត់ដែលគេជីកពីធម្មជាតិ ៕ 

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ការពិតដ៏ឈឺចាប់ នៅពីក្រោយការរុករកពេជ្រធម្មជាតិ

ចុចអាន ៖ មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៤ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម