Connect with us

ព័ត៌មានជាតិ

លោក គង់ វិបុល ៖ ពន្ធដារ ប្រមូលចំណូល​បានជាង ៣០០លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២៣

បានផុស

នៅ

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា នៅក្នុងខែមករា ឆ្នាំ ២០២៣ ចំណូលពន្ធអាការគ្រប់ប្រភេទ ដែលពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១ ២១៧.៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០.៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨.៤២% នៃផែនការច្បាប់​ថវិកា​ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ប្រៀបធៀបចំណូលពន្ធប្រចាំខែ ធ្នូ ឆ្នាំ ២០២២ ឃើញថា កើនឡើងចំណូលជាង ១២លានដុល្លារ ស្មើនឹង ៤,២៩ភាគរយ។ លើសពីនេះទៀត ក្នុងខែមករា ឆ្នាំ ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២០,៧៣ភាគរយ អាករលើតម្លៃបន្ថែម ៨,៥៧ភាគរយ និងពន្ធលើប្រាក់បៀវត្ស ១៨,០៧ ភាគរយ។

ដោយឡែក ចំណូលប្រមូលពន្ធបានពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែមករា ឆ្នាំ២០២៣ មានចំនួន ៣៦.៦២ ប៊ីលានរៀល (ប្រមាណ ៩.០៤លានដុល្លារ) និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួន ២១៤.៦៨ ប៊ីលានរៀល (ប្រមាណ ៥៣.០១ លានដុល្លារ)។

បើតាមពន្ធដារ ការប្រមូលចំណូលពន្ធមានលទ្ធផលល្អប្រសើរសម្រាប់ខែមករា ឆ្នាំ២០២៣ ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ហើយសម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់​ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលជាប្រព័ន្ធដ៏រឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀង​ផ្ទាត់ការ​ដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។

ជាមួយនឹងការប្រមូលចំណូលដ៏ល្អប្រសើរនេះ អគ្គនាយកពន្ធដារ បានដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តសំខាន់ៗ បន្ថែមទៀត មានដូចជា បន្តអនុវត្តវិធានការគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់លើស្ថានភាពសង្គមសេដ្ឋកិច្ច និងបន្តជួយទ្រទ្រង់ ស្តារអាជីវកម្ម ធុរកិច្ចឱ្យបន្តងើបឡើងវិញផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប្រមុខណាតូ ប្រកាសបង្កើនកម្លាំងទ័ពនៅ សមុទ្របាល់ទិក

ព័ត៌មានជាតិ៨ នាទីutes មុន

សម្តេចតេជោ បើកការប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលរាជធានី ចុះពិនិត្យទីតាំងមុនរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃស្អែក

ព័ត៌មានជាតិ១៦ នាទីutes មុន

បង្ក្រាបក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់​ធ្នាប់សង្គម លើក​ក្នុងសន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៤១ នាទីutes មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម