Connect with us

ព័ត៌មានជាតិ

មន្រ្តីទូត៖ រុស្ស៊ី ត្រៀមផ្តល់ជំនួយយោធា បើកម្ពុជាស្នើសុំ តែមិនទាន់មានគម្រោងធ្វើសមយុទ្ធយោធារួមគ្នា

បានផុស

នៅ

មន្រ្តីយោធានៃស្ថានទូតរុស្សីប្រចាំនៅកម្ពុជា បានអះអាងឲ្យដឹងថា កងទ័ពរុស្ស៊ី មិនទាន់មានគម្រោងណាមួយក្នុងការធ្វើសមយុទ្ធយោធាជាមួយកងទ័ពកម្ពុជានោះឡើយ។ ប៉ុន្តែ រុស្ស៊ី នឹងផ្តល់ជាជំនួយយោធាដល់ប្រទេសកម្ពុជា បើសិនមានការស្នើសុំជាផ្លូវការណាមួយ។ ការអះអាងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយការបរទេសរុស្ស៊ី និងបច្ចុប្បន្នភាពជុំវិញអ៊ុយក្រែននៅស្ថានទូតរុស្ស៊ី នៅព្រឹកថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Col Sergei Shumilin ជំនួយការអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា កងទ័ពរុស្ស៊ី គឺជាប់ចំណាត់លេខ២នៅលើពិភពលោក ហើយកងទ័ពប្រដាប់អាវុធរុស្ស៊ីមានបទពិសោធដ៏សម្បូរបែបក្នុងការចូលរួមនៅក្នុងវិបត្តិផ្សេងៗ។ ពាក់ព័ន្ធនឹងវិស័យកងទ័ពជាមួយកម្ពុជា លោក Col Sergei Shumilin បានអះអាងថា៖«បើសិនប្រទេសកម្ពុជាត្រូវការជំនួយក្នុងវិស័យយោធាណាមួយពីខាងប្រទេសរុស្ស៊ី ប្រទេសរុស្ស៊ី ត្រៀមខ្លួនបើកចំហរដើម្បីផ្តល់ជំនួយនេះ បើសិនយើងទទួលលិខិតជាផ្លូវការ»។

បើតាមលោកជំនួយការអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា គឺនៅពេលបច្ចុប្បន្ននេះ សហព័ន្ធរុស្ស៊ីកំពុងសហការក្នុងវិស័យយោធា ជាពិសេស ផ្នែកបច្ចេកវិទ្យាយោធាជាមួយប្រទេសជាច្រើននៅក្នុងពិភពលោកដែលត្រូវការបទពិសោធ និងជំនួយផ្នែកយោធាពីសហព័ន្ធរុស្ស៊ី។ ដូច្នេះហើយ រុស្ស៊ី ក៏អាចនឹងសហការ និងផ្តល់ជំនួយនេះដល់ប្រទេសកម្ពុជាផងដែរ បើសិនមានការស្នើសុំផ្លូវណាមួយពីរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រុស្ស៊ីកំពុងជាប់ដៃធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនដែលមកដល់ពេលនេះ គឺសង្គ្រាមនេះ បានអូសបន្លាយប្រមាណ១ឆ្នាំមកហើយ។ លោក Col Sergei Shumilin បានគូសបញ្ជាក់ជាថ្មីថា មូលហេតុដែលរុស្ស៊ីវាយលុកចូលអ៊ុយក្រែន គឺដើម្បីជួយ និងការពារប្រជាពលរដ្ឋដែលនិយាយភាសារុស្ស៊ី ហើយម្យ៉ាងទៀត ក៏ដើម្បីការពារមិនឲ្យប្រទេសអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ដែលជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម