Connect with us

វប្បធម៌ ជំនឿ

ក្រុមការងារសិក្សាផែនទីហានិភ័យ ចុះសិក្សាផលប៉ះពាល់ផ្លូវវង់ទស្សនា រមណីយដ្ឋានប្រាសាទកោះកេរ

បានផុស

នៅ

ក្រុមការងារសិក្សាហានិភ័យ នៃអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាផលប៉ះពាល់ផ្លូវវង់ទស្សនាថ្មីប្រវែង ១០,៩ គីឡូម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលគ្រោងបង្កើតថ្មីដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះកំណាត់ផ្លូវចាស់ដែលបានសាងសង់ក្បែរសំណង់ប្រាសាទមួយចំនួន។ ក្រុមការងារនេះ មានមន្ត្រីបច្ចេកទេសចម្រុះនាយកដ្ឋាន បានចុះអនុវត្តន៍ការងារ ដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ក្រុមសិក្សាផែនទី និងកំណត់បង្គោលអ័ក្សផ្លូវថ្មី បានបោះបង្គោលកំណត់អ័ក្សទ្រូងផ្លូវថ្មីចេញពីខាងមុខប្រាសាទបន្ទាយពីរជាន់ ឆ្ពោះទៅកាត់ភូមិកោះកេរ និងបន្តឆ្ពោះទៅខាងក្រោយប្រាសាទធំ រួចបញ្ចប់ត្រឹមផ្លូវប្រសព្វបត់ទៅប្រាសាទខ្នារបានចំនួន ៨២ បង្គោល (ទ្រូងផ្លូវមានទំហំ ១០ ម៉ែត្រ) និងបង្គោលកំណត់ពីអ័ក្សទ្រូងផ្លូវ ២៥ ម៉ែត្រសងខាង បានចំនួន ១៦៤ បង្គោល ដើម្បីឱ្យក្រុមការងារចុះពិនិត្យពីផលប៉ះពាល់ផ្សេងៗ។

២. ក្រុមសិក្សាផ្នែកបុរាណវិទ្យា បានចុះពិនិត្យតាមបណ្តាយអ័ក្សផ្លូវថ្មី ដើម្បីសិក្សាពីផលប៉ះពាល់លើទីតាំងដែលមានស្លាកស្នាមបុរាណវិទ្យា រួមមាន ទីទួលបុរាណ ទំនប់បុរាណ និងសំណល់គ្រឹះសំណង់បុរាណ បានរកឃើញសរុបចំនួន ១៣ទីតាំង។ ក្នុងចំណោម១៣ទីតាំងនោះ ទីតាំងដែលត្រូវសិក្សាលម្អិតមានចំនួន ៤ទីតាំងសំខាន់ ដែលត្រូវការអង្កេតលម្អិត និងប្រមូលទិន្នន័យបន្ថែម ដើម្បីផ្ដល់យោបល់បច្ចេកទេស និងសិក្សាពីលទ្ធភាពអាចធ្វើបាន ឬត្រូវបង្កើតផ្លូវវាងថ្មី។

៣. ក្រុមសិក្សាផ្នែកបរិស្ថាន ព្រៃឈើ និងទឹក បានចុះសិក្សាផលប៉ះពាល់លើផ្នែកបរិស្ថាន តាមបណ្តោយផ្លូវនោះ។ ក្រុមការងារបានចុៈពិនិត្យ និងសិក្សាទីតាំងដើមឈើនៅលើអ័ក្សផ្លូវថ្មី ដើម្បីកំណត់ប្រភេទដើមឈើដែលអាចដកហូត និងរក្សាទុកចំពោះប្រភេទដើមឈើកម្រ និងបានសិក្សាផលប៉ះលើទីតាំងដែលជាត្រពាំង អូរ ប្រឡាយតូចធំ សរុបចំនួន ៥ទីតាំង។

៤. ក្រុមសិក្សាផ្នែកទេសចរណ៍ បានចុះសិក្សាលើផលប៉ះពាល់ផ្នែកទេសចរណ៍ គិតគូរពីការរៀបចំណតបណ្តោះអាសន្នតាមប្រាសាទនីមួយៗក្នុងវង់ទស្សនាថ្មី និងបានសិក្សាលើទីតាំងដែលមានទេសភាពទាក់ទាញមួយចំនួនក្បែរដងផ្លូវថ្មីនេះ។

អត្ថបទ៖ អាជ្ញាធរជាតិព្រះវិហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ព្រឹកនេះ សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

Sokha Hotels

ព័ត៌មានពេញនិយម