Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ប្រហារជីវិតអ្នកទោសស្រ្តីទី១ក្នុងរយៈពេល៦៧ឆ្នាំ

បានផុស

នៅ

លោកស្រី Lisa Montgomery ដែលជាអ្នកទោសស្រីតែម្នាក់គត់ ត្រូវជាប់ទោសប្រហារជីវិតរបស់សហព័ន្ធក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រហារជីវិតហើយ ពីបទឃាតកម្ម។

លោកស្រីត្រូវគេចាក់ថ្នាំផ្តាច់ជីវិតនៅឯពន្ធនាគារមួយ ក្នុងទីក្រុង Terre Haute នៃរដ្ឋ Indiana។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមេធាវីរបស់នាងបានអះអាងថា នាងមានជំងឺផ្លូវចិត្តនិងទទួលរងការរំលោភបំពានធ្ងន់ធ្ងរកាលពីកុមារភាព។

ស្រ្តីអាយុ៥២ឆ្នាំរូបនេះ បានច្របាច់កស្ត្រីមានផ្ទៃពោះម្នាក់មុនពេលចាក់ប្រហារ ហើយចាប់ពង្រត់កូនរបស់នាងនៅក្នុងរដ្ឋ Missouri កាលពីឆ្នាំ២០០៤។

ជនរងគ្រោះឈ្មោះ Bobbie Jo Stinnett អាយុ២៣ឆ្នាំបានស្លាប់ដោយសារហូរឈាមច្រើនពេក។

លោកស្រី Montgomery គឺជាអ្នកទោសសហព័ន្ធស្ត្រីដំបូងគេ ដែលត្រូវបានសម្លាប់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងរយៈពេល៦៧ឆ្នាំ។

ការប្រហារជីវិតត្រូវបានពន្យាពេលពីរដង ដែលលើកទីមួយគឺដោយសារជំងឺកូវីដ១៩ ហើយបន្ទាប់មកដោយសារចៅក្រម រហូតដល់សេចក្តីសម្រេចរបស់តុលាការកំពូលបានបើកផ្លូវឲ្យការប្រហារជីវិតធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តុលាការ​កំពូល​ថៃ បន្ធូរបន្ថយទោសស្តេចគ្រឿងញៀនឡាវ ពីប្រហារជីវិត មកជាប់គុកមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម