Connect with us

ជីវិតកម្សាន្ដ

តាមពិតបុរសថតស្និទ្ធស្នាលជាមួយ Aum គឺជាអ្នកជំនួញប្រាក់លានប្រចាំប្រទេស

បានផុស

នៅ

បន្ទាប់ពីបែកបាក់ចំណងស្នេហ៍ជាមួយមិត្តប្រុសហៃសូ Aum Patcharapa មិនខ្វះឡើយអ្នកតាម​សុំស្នេហ៍​និង​តែងលេច​ឮ​ចចាមអារ៉ាម​ជាមួយអ្នក​ផ្សេងៗ ​ស្រប​ពេលរូបថតមួយសន្លឹក​ជាមួយ​បុរស​ប្លែក​មុខ ​កំពុង​ក្លាយ​ជា​ប្រធានបទ​វែកញែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​បណ្ដាញ​សង្គម Instagram របស់ Aum នាង​បាន​បង្ហោះ​រូបភាព​មួយចំនួន​ក្នុងក្រុម​មិត្តភ័ក្ដិ​សម្រាប់​អាហារ​ពេលល្ងាចដ៏​ប្រណិត​ជុំ​គ្នា។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនផ្តោត​និង​ក្លាយ​ជា​និន្នាការ​សង្គម​នោះ​គឺ​រូបភាព​គូ​ ខណៈ​នាង​កាន់ផ្កាកុលាបដោយមាន​បុរស​សង្ហានៅក្បែរខ្លួន។ ដូច្នេះ​មហាជន​ជាច្រើន​​កំពុងស្វែងរកអត្តសញ្ញាណបុរសថា តើគេជានរណា? ហើយម្ដេចអាចថតរូបស្និតជាមួយតារាជួរមុខនេះបាន។

តាមពិត លោក Nin Chanin Teerattanachai គឺជាមិត្តភ័ក្ដិ​របស់តារា​ស្រី Aum Patchrapa និងជាពាណិជ្ជករ​វ័យ​ក្មេង​ដែល​ទទួល​មរតក​រាប់​ពាន់​លាន អ្នកនាំចូលឧបករណ៍អគ្គិសនីក្នុងឧស្សាហកម្ម និងជាម្ចាស់សណ្ឋាគារដ៏ល្បីល្បាញមួយនៅប៉ាតាយ៉ា។ លោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្ម សកលវិទ្យាល័យធម្មសាទ ហើយបានទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ហើយត្រឡប់មកជួយវកម្មគ្រួសារវិញ។ ជារឿងធម្មតាទេ ដែលតារាល្បីៗស្គាល់បុរសជំនួញប្រាក់លាន​ Nin Chanin មិនត្រឹមតែសង្ហា ​តែលោកក៏ជាបុគ្គលល្បីល្បាញមួយរូបផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ូដសក់ថ្មីរបស់ Chompoo ផ្ទុះការសរសើរថាប្លែកខុសគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម