Connect with us

ព័ត៌មានជាតិ

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កសាង​​សមិទ្ធផលយ៉ាងច្រើននៅស្រុកកំណើត

បានផុស

នៅ

សមិទ្ធផលជាច្រើនដែលមានទាំងផ្លូវថ្នល់ សាលារៀន និងសមិទ្ធផលច្រើនផ្សេងទៀត ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ត្រូវបានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញកសាងឡើង ខណៈភូមិសាស្ត្រនេះ ជាស្រុកកំណើតរបស់ផ្ទាល់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយយករដ្ខមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ ស្ថិតក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ។

លោក កើត ឆែ បានមានប្រសាសន៍ថា កំណាត់ផ្លូវដែលត្រូវសាងសង់នេះ មានប្រវែង៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ សិ្ថតនៅក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចខ្លោងទ្វារសមាគមខ្មែរ ចិន ព្រៃទទឹង រហូតដល់ចំណុចកែង ខាងក្រោយរបងវិទ្យាល័យនរោត្តមរណឬទ្ធិគន្ធបុប្ផា
។ កន្លងមក កំណាត់ផ្លូវនេះ គឺជាផ្លូវលំដែលមានសភាពខូចខាត ដោយសារកត្តាទឹកភ្លៀង ធ្វើឱ្យមានត្រលុកតូច-ធំ បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ដោយពិនិត្យឃើញថា កំណាត់ផ្លូវនេះខូចខាតខ្លាំង សមាគមខ្មែរ ចិន ព្រៃទទឹង ក៏បានចំណាយថវិកាមួយចំនួនដើម្បីរៀបចំចាក់ដី និងគ្រួស លើកតួផ្លូវឡើងវិញ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ប៉ុន្តែនៅពេលមានភ្លៀងម្ដងៗ ធ្វើឱ្យលិចផ្លូវ និងពិបាកដល់ការធ្វើដំណើរជារឿយៗ ហើយកំណាត់ផ្លូវនេះ នឹងឈាន​ទៅខូចខាតទាំងស្រុង ដែលទាមទារឱ្យធ្វើការជួសជុលឡើងវិញ ស្របតាមបទដ្ឋានបច្ចេកទេស ។

ក្នុងន័យនេះ ដោយឈរលើស្មារតីរួបរួមសាមគ្គី និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស ក្រោមការផ្តួចផ្តើមគំនិតពីសមាគមខ្មែរ ចិន ព្រៃទទឹង និងសប្បុរសជនមួយចំនួនដែលមានស្រុកកំណើតនៅក្នុងមូលដ្ឋានស្រុកព្រៃទទឹង បានមូលមតិគ្នាកៀរគរថវិកា ដើម្បីរៀបចំស្ថាបនាកំណាត់ផ្លូវនេះឡើងវិញឱ្យមានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ការដ្ឋានស្ថាបនាផ្លូវ១ខ្សែនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ៦០,000 $ក្នុងនោះ សមាគមខ្មែរ ចិន ព្រៃទទឹង ឧបត្ថម្ភថវិកាចំនួន ៦,២៧០$ និងសប្បុរសជនមួយចំនួនទៀតបានឧបត្ថម្ភ បំពេញបន្ថែម នូវថវិកាចំនួន ៥៣,៧៣០$ ទៀត។ ដោយត្រូវសាងសង់ក្នុងរយៈពេលប្រមាណជាង០១ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាននេះ និងទទួលការសាងសង់ដោយក្រុមហ៊ុន ហង្ស មួយហេង ស្របតាមកិច្ចសន្យាសាងសង់ផ្លូវ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក កើត ឆែ ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីគុណតម្លៃ «សន្តិភាព» ដោយលោកបញ្ជាក់ថា បើគ្មានសន្តិភាពទេ យើងមិនអាចជួបជុំគ្នា មិនអាចទទូលបាននូវការអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធនានានៅក្នុងមូលដ្ឋាននោះទេ និងរឹតតែពុំមានសប្បុរសជនណា ឧបត្ថម្ភថវិកាសម្រាប់កសាងសមិទ្ធផលផ្សេងៗ ក្នុងអំឡុងពេលប្រទេសមានសង្គ្រាមនោះដែរ។ យើងត្រូវរួមគ្នា ក្នុងរក្សាសុខ សន្តិភាពអោយបានគង់វង់ និងត្រូវត្រៀមខ្លួនក្នុងការ ប្រឆាំងនឹងឧបាយកលដ៏ខ្មៅងងឹត ក៏ដូចកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពួកក្រុមឧទ្ទាមក្រៅច្បាប់ផង។

បន្ថែមពីនេះ លោក កើត ឆែ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះនឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជា គាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាចំណត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ។

បន្ទាប់ពីចប់ពិធីបើកការដ្ឋាននេះ លោក កើត ឆែ ក៏បានបន្តដំណើរចុះពិនិត្យមើលស្ថានភាពអគារសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងវិទ្យាល័យនរោត្តរណឬទ្ធិ គន្ធបុប្ផា និងចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ និងអគារទីចាត់ការ – បណ្ណាល័យ ១ខ្នង នៅសាលាបឋមសិក្សាព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមការផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ផងដែរ ខណៈដែរ ការដ្ឋាននេះ
ធ្វើពិធី​ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៤ កុម្ភៈ ២០២៣ ក្រោមវត្តមាន អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកកើត ឆែ អភិបាលរាងរាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ទិវាអន្តរជាតិ៨មីនា
ព័ត៌មានជាតិ៣៨ នាទីutes មុន

ទិវាអន្តរជាតិ ៨មីនា លោក នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង​២០០​នាក់ ទស្សនកិច្ចបង្គោលព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

សន្តិសុខសង្គម២៤ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម