កីឡា
ទើបដឹងរឿង! Ronaldo បានព្យាយាមឃាត់ Aboubakar ពីការចាកចេញពី Al-Nassr ដោយសារវត្តមានរបស់គេ
ប្រធានក្រុមជម្រើសជាតិកាមេរូន កីឡាករ Vincent Aboubakar បានបង្ហាញពីរបៀបដែល Cristiano Ronaldo ព្យាយាមបញ្ចុះបញ្ចូលខ្លួនឲ្យស្នាក់នៅក្លិប Al-Nassr បន្ទាប់ពីការមកដល់របស់ Ronaldo ពីក្លិប Manchester United។
Aboubakar ដឹងថា Al-Nassr នឹងត្រូវលះបង់កីឡាករបរទេសម្នាក់ ដើម្បីឲ្យនៅសល់កៅអីមួយសម្រាប់ Ronaldo។ ខណៈដែល Aboubakar នៅសល់កិច្ចសន្យារយៈពេល ៦ ខែ ជាមួយ Al-Nassr បាននិយាយថា គេមាន ‘សំណើ’ ដើម្បីផ្លាស់ទៅលេងកន្លែងផ្សេងទៀត ហើយថាខ្លួនចង់ចាកចេញពីក្លិបសម្រាប់ “ហេតុផលគ្រួសារ”។
ថ្លែងទៅកាន់ទូរទស្សន៍ Talents d’Afrique នៅលើ Canal+ កីឡាករ Aboubakar បាននិយាយថា «យើងបាននិយាយគ្នាបន្តិច ហើយគំនិតរបស់គាត់ [Ronaldo] គឺថាគាត់ចង់ឲ្យខ្ញុំស្នាក់នៅ។ ខ្ញុំប្រាប់គាត់ថាទេ ខ្ញុំនឹងចាកចេញដោយហេតុផលគ្រួសារ»។
«គាត់បានសួរខ្ញុំថា គ្រួសារខ្ញុំនៅទីណា ខ្ញុំបានប្រាប់គាត់ថា ពួកគេនៅប្រទេសបារាំង ដូច្នេះខ្ញុំចូលចិត្តទៅប្រទេសតួកគី វាជិតជាង។ ហើយគាត់បានប្រាប់ខ្ញុំថាវាល្អជាងប្រសិនបើគ្រួសារអ្នកនៅឆ្ងាយនោះវាកាន់តែស្មុគស្មាញ។ ខ្ញុំរឹងមាំ ខ្ញុំចង់ចាកចេញ»។ ខ្សែប្រយុទ្ធរូបនេះបន្ត។
Aboubakar បានចូលរួមជាមួយ Al-Nassr ក្នុងខែកក្កដា ឆ្នាំ ២០២១ ពីក្លិប Besiktas ហើយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមចំនួន ៦ ដង។ ការបង្ហាញខ្លួន ៣៩ លើករបស់គេសម្រាប់ក្រុមនៅក្នុងទីក្រុង Riyadh បានជួយគេឲ្យមានឈ្មោះនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ជាមួយក្រុមជម្រើសជាតិកាមេរូន។
ឈ្មោះរបស់ Aboubakar ត្រូវបានដាក់នៅលើទំព័រដើម ខណៈពេលតំណាងប្រទេសរបស់ខ្លួននៅក្នុងប្រទេសកាតា បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យទល់នឹងប្រេស៊ីល។
ទោះបីជាយ៉ាងណាក៏ដោយ គេបានត្រលប់ទៅអារ៉ាប៊ីសាអូឌីតវិញ និងបានដឹងពីការមកដល់របស់ Ronaldo។ នៅពេលត្រូវបានគេសួរថា តើគាត់មានការរំខានដែរឬទេ Aboubakar បានឆ្លើយថា បាទ! ប៉ុន្តែបានទទូចថា វាជាការសម្រេចចិត្តត្រឹមត្រូវ។
គេបាននិយាយថា «ខ្ញុំខឹងបន្តិចព្រោះវាមិនស្រួលទេ។ នៅពេលដែល Cristiano មកដល់ គ្រូបង្វឹក [Al Nassr] លោក Rudi Garcia បានហៅខ្ញុំទៅការិយាល័យរបស់គាត់។ គាត់បានប្រាប់ខ្ញុំថា ជាធម្មតាកីឡាករអន្តរជាតិត្រូវចាកចេញ វាជាខ្ញុំ ឬ Jaloliddin Masharipov [មកពីអ៊ូសបីគីស្ថាន] ទាំងខ្ញុំ ឬអាណិត។
«ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់ចាកចេញពីមុន ហើយនិយាយដោយស្មោះត្រង់ នៅពេលដែល Cristiano កំពុងមក ពេលវេលាលេងរបស់ខ្ញុំនឹងកាត់បន្ថយ ហើយវាជាការប្រសើរសម្រាប់ខ្ញុំក្នុងការចាកចេញ។ ខ្ញុំមានសំណើគេចង់បាន រួមទាំងសំណើពីក្លិប Besiktas ផងដែរ។ ពួកគេចង់ឲ្យខ្ញុំស្នាក់នៅរហូតដល់ចុងបញ្ចប់ នៃរដូវកាលនេះ។ ខ្ញុំបាននិយាយថា “ទេ លោកប្រធានដោយស្មោះត្រង់ទៅ ខ្ញុំចង់ចាកចេញ។ វាស្មុគស្មាញបន្តិច ប៉ុន្តែទីបំផុតគេបានឲ្យខ្ញុំចាកចេញ‘៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ