Connect with us

សុខភាព

ដើរមិនពាក់ស្បែកជើង ប្រយ័ត្នកើតជំងឺ ៤ ប្រភេទ

បានផុស

នៅ

ទៅដើរលេងសមុទ្រលើកណាដែលយើងមិនដោះស្បែកជើងលេងទឹកនិងដើរតាមឆ្នេរខ្សាច់ សកម្មភាពនេះពិតជាសប្បាយតែហ៊ានភ្លេចខ្លួនប្រាកដនាំទុក្ខដាក់ខ្លួនមិនខាន ។ គ្រាន់តែដោះស្បែកជើងដើរដីមួយសន្ទុះក៏អ្នកអាចឆ្លងជំងឺ ៤ ប្រភេទខាងក្រោមបានយ៉ាងងាយ ៖

១. Cutaneous larva migrans

ជាជំងឺឆ្លងបណ្ដាលមកពីកូនព្រូនទំពក់ ភាគច្រើនមានវត្តមាននៅដីកខ្វក់ដែលធ្លាប់មានសត្វឈឺឆ្លងកាត់ ។ អ្នកឆ្លងមានអាការរមាស់ ហើមជើង ហើយឈឺពេលធ្វើដំណើរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. បាក់តេរី MRSA

Methicillin-resistant Staphylococcus aureus ជាប្រភេទបាក់តេរីសាំនឹងអង់ទីប៊ីយ៉ូទីកជាច្រើនដូច្នេះពិបាកព្យាបាលគួរសម ។ បាក់តេរីនេះមាននៅតាមឥដ្ឋកន្លែងហាត់ប្រាណសាធារណៈ អ្នករបួសជើងដែលប៉ះពាល់បាក់តេរីនឹងមានដំបៅរលាក ហើម ឡើងក្រហម ក្ដៅ ឈឺចុកចាប់ រហូតក្លាយជាពងបែកពោរពេញដោយខ្ទុះ ។ 

៣. ឆ្លងមេរោគផ្សិត

មេរោគផ្សិតមាននៅលើក្រចក ឬជើងជាដើម បើទុកចោលមិនព្យាបាលត្រឹមត្រូវក្រចកនឹងឡើងក្រាស់ សដូចផ្សិត ជួនកាលលឿងទុំ ខូចទ្រង់ទ្រាយ និងមានក្លិនមិនល្អ ចំណែកស្បែកវិញមានកន្ទួលក្រហម រមាស់ ពងបែក និងដំបៅទៀតផង ។

៤. ជំងឺ Tungiasis

ជាជំងឺ​ប៉ារ៉ាស៊ីត​ដែល​បង្ក​ឡើង​ដោយ​សត្វ​រុយ​ខ្សាច់​ញី ឬ​ចៃ chigoe ​​ចូល​ទៅ​ក្នុង​ស្បែក តាមធម្មតាពួកវាចម្លងតាមជើង កែងជើង និងក្រចកជើង ហើយសម្បូរក្នុងតំបន់ក្រីក្រនៃពិភពលោករួមទាំងអាមេរិកសាម័រ អាមេរិក ខាងត្បូង ការាបៀន និងអាហ្វ្រិកជាដើម ។ អ្នកឆ្លងទទួលអាការៈរមាស់ រលាក រោល កើតដំបៅ ថែមទាំងឈឺជើងពេលដើរដូចគ្នា ។

ដូច្នេះកុំភ្លេចពាក់ស្បែកជើងនៅតំបន់ដីសើមមិនមានអនាម័យ យល់ល្អអ្នកគួរចងចាំប្រើថ្នាំការពារសត្វល្អិតមុនដោះស្បែកជើងដើម្បីជៀសផុតពីការបៀតបៀនរបស់បាក់តេរីខាងលើ ៕

ប្រែសម្រួល ៖ វារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម