ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យសេតវិមាន បញ្ចេញលទ្ធផល ពិនិត្យសុខភាពលោក ចូ បៃដិន
យោងតាមលោក Kevin O’Connor គ្រូពេទ្យរបស់សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន នៅតែមានសុខភាពនិងរាងកាយមាំមួន។
លោក Kevin O’Connor បានប្រកាសនៅថ្ងៃសុក្រទី១៧ខែកុម្ភៈថា “លោកប្រធានាធិបតី បៃដិន នៅតែជាបុរសវ័យ៨០ឆ្នាំដែលមានសុខភាពល្អ និងរឹងមាំ ស័ក្តិសមសម្រាប់អនុវត្តភារកិច្ចរបស់ប្រធានាធិបតីបានដោយជោគជ័យ”។
ទោះបីជាយ៉ាងណាក៏ដោយ ដុំពកត្រូវបានរកឃើញនៅលើទ្រូងរបស់គាត់ ប៉ុន្តែបានព្យាបាលរួចហើយ។
យោងតាមរបាយការណ៍ លោក បៃដិន នៅមានរោគសញ្ញានៃជំងឺច្រាលក្រពះពោះវៀន។ លោក O’Connor និយាយថា ការច្រាលគឺបណ្តាលឲ្យលោក បៃដិន ក្អក។
លទ្ធផលនៃការពិនិត្យសុខភាពនេះបានចេញ ចំពេលលោកប្រធានាធិបតី កំពុងប្រឈមមុខនឹងសំណួរអំពីអាយុរបស់គាត់ ខណៈគាត់មិនទាន់បានប្រកាសជាផ្លូវការថាតើ គាត់នឹងស្វែងរកការជាប់ឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំ២០២៤ដែរឬក៏អត់នោះទេ។
គួរបញ្ជាក់ថា នេះគឺជាការពិនិត្យសុខភាពលើកទីពីររបស់លោក បៃដិន ចាប់តាំងពីចូលកាន់តំណែងខណៈការពិនិត្យលើកទី១ គឺកាលពីឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ ទីបំផុត លោក បៃដិន ចេញមុខនិយាយអំពី UFO ដែល អាមេរិក បាញ់ទម្លាក់
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)