ជីវិតកម្សាន្ដ
Selena Gomez ទម្លាយមូលហេតុ នាងមិនអាចគ្រប់គ្រងទម្ងន់
តារាសម្តែងនិងចម្រៀង Selena Gomez បានទម្លាយថាមានការលំបាកក្នុងការគ្រប់គ្រងទម្ងន់របស់នាង ដោយសារតែថ្នាំព្យាបាលជំងឺ lupus erythematosus ធ្វើឱ្យរាងកាយរក្សាជាតិទឹកនិងជួបប្រទះនូវផលវិបាកជាច្រើនទៀត ។
យោងទៅតាមសារព័ត៌មាន People បានចុះផ្សាយកាលពីពេលថ្មីៗនេះ Selena Gomez បាននិយាយថា ការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺ Lupus erythematosus បានធ្វើឱ្យនាងឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន។ នាងបានបន្តទៀតថា “នៅពេលខ្ញុំលេបថ្នាំ រាងកាយរបស់ខ្ញុំរក្សាជាតិទឹក ដែលនាំឱ្យឡើងគឺឡូ នេះគឺជារឿងធម្មតាណាស់ ខ្ញុំតែងតែស្រកទម្ងន់ ប្រសិនបើខ្ញុំឈប់ប្រើថ្នាំ”។
ទោះបីជាប្រឈមមុខនឹងការរិះគន់លើរូបរាងរបស់នាងក៏ដោយ ក៏អតីតតារា Disney នៅតែទទួលយក ព្រោះនាងដឹងថាថ្នាំសំខាន់សម្រាប់នាងប៉ុណ្ណា។ ជាមួយគ្នានេះ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន Selena ចង់លើកទឹកចិត្តអ្នកដែលមានអារម្មណ៍ខ្មាស់អៀនចំពោះរូបរាងរបស់ពួកគេ ឱ្យប្រឈមមុខនឹងវាដោយទំនុកចិត្ត និងចែករំលែករឿងរ៉ាវរបស់ពួកគេដោយបើកចំហតាមរបៀបដែលមានសុទិដ្ឋិនិយមបំផុត ។
យ៉ាងណាមិញ នៅខែ តុលា ឆ្នាំ ២០១៥ តារាចម្រៀង Selena Gomez បានប្រកាសថានាងមានជំងឺ Lupus erythematosus ហើយនៅឆ្នាំ ២០១៧ នាងបានជាសះស្បើយបន្ទាប់ពីត្រូវបានបរិច្ចាគក្រលៀនដោយមិត្តជិតស្និទ្ធរបស់នាង Francia Raisa ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jennie ពញ្ញាក់អារម្មណ៍អ្នកគាំទ្រឲ្យភ្ញាក់ផ្អើល ក្នុងឈុតអាវទ្រនាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ