ជីវិតកម្សាន្ដ
មិនអាចចូលដល់ Top តែ ប៊ី សុធារី ឈ្នះពានឈុតតំណាងជាតិល្អផ្ដាច់គេលើឆាកអន្តរជាតិ
ប្រាកដណាស់មហាជន និងអ្នកគាំទ្រ បានបង្ហាញការចូលរួមសោកស្ដាយគ្រប់គ្នា ខណៈបវរកញ្ញាកម្ពុជាកញ្ញា ប៊ី សុធារី ពុំអាចចូលទៅដល់ក្នុង Top កំពូលណាមួយ នៃការប្រកួត MissCharm២០២៣ នៅប្រទេសវៀតណាម។
បើទោះបីជាយ៉ាងនេះក៏ពិតមែន សម្រាប់កញ្ញា ប៊ី សុធារី នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌វប្បធម៌ពីបុព្វកាលរបស់ដូនតាយើងបានបន្សល់ទុក។
ដោយឡែកសម្រាប់អ្នកគាំទ្រមួយចំនួនទៀតនៅតែបន្តការលើកទឹកចិត្ត និងយល់ឃើញថា កញ្ញា ប៊ី សុធារី គឺនៅតែជា Miss តំណាងឲ្យកម្ពុជាដែលល្អផ្ដាច់ ទោះបីមិនអាចចូលទៅក្នុង Top ណាមួយក៏ពិតមែន។ ម្យ៉ាងទៀតអ្វីដែលរំភើបនោះ ប៊ី សុធារី ជាបវរកញ្ញាតំណាងកម្ពុជាអាចឈ្នះពានរង្វាន់ឈុតតំណាងជាតិ(ឈុតរាជិនីមយូរ៉ា)ល្អផ្ដាច់គេលើឆាកអន្តរជាតិផងដែរ។
នៅលើផេកឈ្មោះ Cambodia Pageantry បានលើកឡើងថា កញ្ញា Sotheary Bee Miss Charm Cambodia 2023 ដំបូងគេរបស់ប្រទេសកម្ពុជា គឺធ្វើបានល្អគ្រប់ជ្រុងជ្រោយ គឺស្ទើរតែគ្មានចន្លោះខ្វះខាតអ្វីទាំងអស់ អ្នកបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ អ្នកពិតជាអស្ចារ្យ អ្នកធ្វើបានល្អគ្រប់បែបបទទាំងអស់។
ប្រភពបន្តទៀតថា អ្នកបានខិតខំប្រឹងប្រែង និងតស៊ូយ៉ាងខ្លាំងក្លា ហើយអ្នកបានសាងកេរ្តិ៍ឈ្មោះ បានសាងនូវភាពលេចធ្លោជូនប្រទេសកម្ពុជារួចហើយ ទោះបីជាអ្នកមិនបានចូលទៅដល់ Top កំពូលណាមួយក៏ដោយ ប៉ុន្តែអ្នកបានឈ្នះនៅក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងអស់ មិនតែប៉ុណ្ណោះអ្នកបានធ្វើឲ្យពិភពលោកបានឃើញថា អ្នកតំណាងឲ្យកម្ពុជា ហើយបានឈ្នះពានរង្វាន់ឈុតតំណាងជាតិល្អផ្ដាច់គេនៅលើឆាកអន្តរជាតិផងដែរ។ ប្រជាជនកម្ពុជា នៅតែស្រលាញ់អ្នក ស្រឡាញ់គ្មានថ្ងៃប្រែ។
គួររម្លឹកថា បវរកញ្ញាតំណាងកម្ពុជា ប៊ី សុធារី ដែលជា Miss Charm Cambodia2023 កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមការប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Charm ២០២៣ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងការចេញទៅប្រកួតនេះបាននាំយកទង់ជាតិរបស់កម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់