Connect with us

KPT+

គ្រឿងអលង្ការត្បូងទទឹមថ្លៃបំផុត ១០ ម៉ូដ ធ្លាប់ដាក់ដេញថ្លៃកន្លងមក

បានផុស

នៅ

ត្បូងទទឹមជាត្បូងមានតម្លៃមិនដែរធ្លាក់ចុះសូម្បីមួយសេន ជួនកាលតម្លៃវាហក់ខ្ពស់ជាងពេជ្រទៅទៀត ។ ខាងក្រោមនេះជាគ្រឿងអលង្ការត្បូងទទឹម ១០ ម៉ូដថ្លៃបំផុតធ្លាប់ដេញថ្លៃកន្លងមក ៖

១. ចិញ្ចៀនពេជ្រនិងត្បូងទទឹមម៉ាក Cartier

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិញ្ចៀនដំបូងមានទំហំ ២៩,៦២ ការាត់ មានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ា លក់ក្នុងឆ្នាំ ២០១៣ ក្រោមតម្លៃប្រហែល ៦,៤០-៧,៦៨ លានដុល្លារ ។

២. ខ្សែកពេជ្រ Scarlet និងត្បូងទទឹម

ខ្សែកពេជ្រនេះមានទំហំ ៦២,៤៦ ការាត់ ត្រូវបង្កើតឡើងដោយអ្នករចនាគ្រឿងអលង្ការដ៏ល្បីល្បាញ James W. Currens មានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ាដដែល លក់ក្នុងឆ្នាំ ២០១៤ ក្រោមតម្លៃ ៩,៩៨ លានដុល្លារ ។

៣. ក្រវិលត្បូងទទឹមឡោមពេជ្រ

ក្រវិលមួយចំហៀងមានទំហំ ១០,០២ ការាត់មួយចំហៀងទៀតទំហំ ៩,០៩ ការាត់ មានដើមកំណើតនៅប្រទេស មីយ៉ាន់ម៉ា លក់ក្នុងឆ្នាំ ២០១៦ ក្រោមតម្លៃ ១១,៤៩ លានដុល្លារ ។

៤. ចិញ្ចៀនត្បូងទទឹម Mogok ឡោមពេជ្រ

ចិញ្ចៀនវង់បន្ទាប់មានទំហំ ២៤,៧០ ការាត់ មានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ា ទិញដោយជនអនាមិកក្នុងឆ្នាំ ២០១៥ ក្រោមតម្លៃប្រហែល ១០,៥-១១,៧៨ លានដុល្លារ ។

៥. ខ្សែកត្បូងទទឹម Etcetera និងពេជ្រ 

ខ្សែកទីពីរមានទំហំ ១២០ ការាត់ មកពីប្រទេសមីយ៉ាន់ម៉ាទៀតហើយ លក់ក្នុងឆ្នាំ ២០១៥ ក្រោមតម្លៃ ១២,៩៤ លានដុល្លារ ។

៦. ចិញ្ចៀនត្បូងទទឹមរាងអូវុល និងពេជ្រ

ចិញ្ចៀនវង់ទីបីទំហំ ០,៨៧ ការាត់ មានដើមកំណើតមកពីសហរដ្ឋអាមេរិកម្ដង លក់ក្នុងឆ្នាំ ២០១៧ ក្រោមតម្លៃ ១២,៩៧ ការាត់ ។ ចិញ្ចៀននេះត្រូវដាក់ដេញថ្លៃនៅ Christie’s ក្នុងទីក្រុងញូយ៉ក និងបំបែកឯតទគ្គកម្មក្លាយជាចិញ្ចៀនត្បូងទទឹមថ្លៃបំផុតដែលមិនធ្លាប់ដេញថ្លៃពីមុនមក ។

៧. ចិញ្ចៀនត្បូងទទឹម Jubilee ធ្វើដោយ Fulco di Verdura

ចិញ្ចៀនវង់ទីបីមានទំហំ ១៥,៩៩ ការាត់ លក់ក្នុងឆ្នាំ ២០១៦ ក្រោមតម្លៃ ១៤,១៦ លានដុល្លារ ត្រូវរាយការណ៍ថាជីកពីរណ្ដៅ Mogok នៃប្រទេសមីយ៉ាន់ម៉ា ។

៨. ចិញ្ចៀនឈ្មោះអណ្ដាតភ្លើង Crimson 

គ្រាន់តែប្រកាសដាក់ដេញថ្លៃភ្លាមទាក់ទាញចំណាប់អារម្មណ៍សេដ្ឋីពីជុំវិញពិភពលោកសឹងតែគ្រប់គ្នា វាមានទំហំ ១៥,០៤ ការាត់ មកពីប្រទេសមីយ៉ាន់ម៉ា លក់ក្នុងឆ្នាំ ២០១៥ ក្រោមតម្លៃ ១៨ លានដុល្លារ ។

៩. Sunrise Ruby ត្បូងទទឹមព្រះអាទិត្យរះ

ជាចិញ្ចៀនពិសេសទិញដោយជនអនាមិកក្រោមតម្លៃ ៣០,៤២ លានដុល្លារក្នុងឆ្នាំ ២០១៥ វាមានទំហំ ២៩,៥៩ ការាត់ មកពីប្រទេសមីយ៉ាន់ម៉ា ។

១០. ត្បូងទទឹមផ្កាយនីឡាន់ចាលី

ជាត្បូងមួយគ្រាប់ម្នាក់ឯងមានទំហំ ១,៣៧០ ការាត់ លក់ក្នុងឆ្នាំ ២០០៨ ក្រោមតម្លៃ ១០០ លានដុល្លារ មានប្រភពពីប្រទេសឥណ្ឌា ហើយត្រូវដាក់ឈ្មោះតាមរឿងនិទានហិណ្ឌូ ៕

ប្រែសម្រួល ៖ វារី

ប្រភព​ ៖ Rarest

ចុចអាន ៖ ពេជ្រ ៤ ប្រភេទ ជាពណ៌កម្របំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម