Connect with us

KPT+

កន្លែងថត Pre-Wedding ពេញនិយមបំផុតនៅសៀមរាប

បានផុស

នៅ

ជាទូទៅ គូស្នេហ៍ភាគច្រើន តែងប្រាថ្នាផ្តិតយករូបភាពផ្អែមល្ហែមរបស់ខ្លួន រួមនឹងឈុតបុរាណខ្មែរ នៅលើទឹកដីដ៏បវរនេះ ព្រោះទីនេះ នឹងផ្តល់អារម្មណ៍ឱ្យគូស្វាមីភរិយាថ្មី ដូចខ្លួនជាព្រះអង្គម្ចាស់ និងព្រះនាងម្ចាស់ នៃសម័យកាលមួយយ៉ាងដូច្នោះដែរ។
ខេត្តនេះ មានទីតាំងស្អាតៗជាច្រើន សម្រាប់គូស្វាមីភរិយាថ្មី ហើយភាគច្រើនគេនិយមថតនៅទីតាំងខាងក្រោមនេះ៖
១. ប្រាសាទអង្គរវត្ត (អង្គរតូច)
ក្នុងមួយថ្ងៃ មិនដឹងថាមានប៉ុន្មានគូទេ ដែលមកផ្តិតយករូបភាពស្អាតៗនៅទីនេះ មិនថាអ្នកមក Pre-Wedding ឬ អ្នកមកកម្សាន្តនោះទេ។ គ្រងឈុតបុរាណខ្មែរ មានចម្លាក់ប្រាសាទជា background ពិសេសមានទាំងទិដ្ឋភាពថ្ងៃលិច ចាំងឆ្លុះផ្តល់រស្មីដល់គូស្នេហ៍ផង ពិតជារូបភាពមួយដែលដិតដាមក្នុងអារម្មណ៍ខ្លាំងណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ប្រាសាទបាយ័ន (អង្គរធំ)
ដោយសារតែក្បូរក្បាច់រចនា និងទិដ្ឋភាពក្រៅធម្មជាតិនៅជុំវិញ ទីនេះ តែងតែត្រូវបានគេជ្រើសរើសជា កន្លែងផ្តិតយករូបភាពជានិច្ច។

៣. ខ្លោង​ទ្វារ​ដីឆ្នាំង ក្រុងអង្គរធំខាងជើង
គ្រប់គ្នា ស្ទើរតែមិនអាច​ចោលផ្តិតយកទិដ្ឋភាពទីតាំងមួយនេះ ព្រោះតែដើមឈើធំៗដែលដុះចាក់ស្រេស ហ៊ុំព័ទ្ធសំណង់ ខ្លោងទ្វារនេះ អមជាមួយផ្លូវដែលមានដើមឈើធំៗឈរជាជួរ ដែលមានតែពណ៌បៃតងចាស់ខ្ចី និងស្លែដុះលើសិលា រំលេចបានជាស្សនីយភាពល្អឯក។ យើងគ្រាន់តែឈរបង្អួតកាយ ផ្តិតយករូបភាពនៅទីនេះ ក៏អាចពេញចិន្តាបានដែរ។

៤. វិថីក្រុងអង្គរ
គ្រប់គូ មិនដែលចោលឡើយ ការផ្តិតយករូបភាពតាមផ្លូវរបងប្រាសាទនានា ដែលគេយល់ថាទាក់ទាញ ព្រោះទិដ្ឋភាពនេះ សាកសមបំផុត សម្រាប់ការថតបែបស្ទាយល៍ផ្សេងៗ ដែលពួកគេពេញចិត្ត ដោយមិនចាំបាច់ប្រើឈុតបុរាណ។

៥. ទន្លេ​អុំ​ដែល​មាន​ការ​ជិះ​ទូក​បែប​បុរាណ
បើជ្រុលជាមក pre-wedding នៅទឹកដីអង្គរហើយ គ្មានអ្នកណាចោលទិដ្ឋភាពកន្លែងនេះឡើយ ព្រោះតែទីនេះ មានទូកដែលក្បូរក្បាច់ដោយចម្លាក់ល្អឯក បែបសម័យកាលបុរាណ បណ្តាលឱ្យចិត្តគូស្នេហ៍ថ្មីថ្មោងទាំងឡាយ ចង់គ្រងឈុតបុរាណ អង្គុយលើទូកនេះដើម្បីផ្តិយករូបភាព។

ក្រៅពីសម្រស់ប្រាសាទ ទឹកដីមួយនេះ ក៏មានទីតាំងបែបធម្មជាតិជាច្រើនកន្លែងទៀត ដែលអាចឱ្យគូស្វាមីភរិយាថ្មី មកផ្តិតយកទិដ្ឋភាពបានផងដែរ។ គួរបញ្ជាក់ដែរថា រាល់ការថតរូប Pre-Wedding នៅក្នុងតំបន់អង្គរនេះ គឺត្រូវការ ស្នើសុំការអនុញ្ញាតពីអាជ្ញាធរជាមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម