ព័ត៌មានជាតិ
គ្រឿងចក្រចាប់ផ្តើមបញ្ជូនទៅស្ថាបនាផ្លូវចូលរមណីយដ្ឋានទន្លេបាទីឡើងវិញ
ក្រោយផ្អាកជាច្រើនខែ គ្រឿងចក្រត្រូវបានបញ្ជូនដើម្បីបន្តគម្រោងស្ថាបនាផ្លូវចូលទៅរមណីយដ្ឋានទន្លេបាទីឡើងវិញ។
អ្នកភូមិមានលំនៅនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ដែលបានទាំងផ្ញើរូបភាពគ្រឿងចក្រកំពុងឈូសឆាយផងនោះបានឲ្យដឹងថា គ្រឿងចក្របានបញ្ជូនមកតាំងពីថ្ងៃ ១៥ កុម្ភៈនេះ។ ក្រោយធ្វើទុកចោលជាច្រើនខែបង្កការលំបាកដល់ការធ្វើដំណើរ អ្នកភូមិសង្ឃឹមថាផ្លូវនេះនឹងបន្តស្ថាបនាឲ្យចប់ចុងចប់ដើមមិនទុកចោលកណ្តាលទីទៀតទេ។
ផ្លូវចូលរមណីយដ្ឋានទន្លេបាទីបានផ្អាក ខណៈកន្លែងខ្លះទើបតែបានឈូសឆាយ និងកន្លែងខ្លះទៀតបានចាក់បេតុងមួយចំហៀង។ បើតាមអ្នកភូមិប្រាប់កម្ពុជាថ្មី ផ្លូវនេះផ្អាកក៏មិនដឹងមូលហេតុជាក់លាក់យ៉ាងណា គ្រាន់តែដឹងថាក្រោយក្រុមហ៊ុនឡេង ណាវ៉ាត់ត្រា ដកថយពីគម្រោងអភិវឌ្ឍដីឡូត៍នៅរមណីយដ្ឋានភ្នំតាម៉ៅ។
កាលពីខែ កុម្ភៈ ឆ្នាំ ២០២២ អាជ្ញាធរស្រុកបាទីបានជូនដំណឹងពីការស្ថាបនាផ្លូវខេត្តលេខ ១២០B ឆ្លងកាត់ភូមិទន្លេបាទី ភូមិថ្នល់ទក្សិណ ភូមិខ្នា និងភូមិត្បែង ឃុំក្រាំងធ្នង់ ជួសជុលពង្រីកដោយចាក់ក្រាលកៅស៊ូ (DBST) ប្រវែង ៤.៥៩០ម ចាប់ពីចន្លោះ គ.ម០៦+០០០ ដល់ គ.ម ១៣+៩៥០។
ក្នុងសេចក្តីជូនដំណឹងក៏ណែនាំបន្ថែមដល់ប្រជាពលរដ្ឋដែលមានសំណង់ប៉ះពាល់ ដែលបានសាងសង់រួចនិងកំពុងសាងសង់រំលោភចូលមកលើដីចំណីផ្លូវសាធារណៈ ត្រូវរុះរើនិងរំកិលយ៉ាងតិចឲ្យបាន ២០ ម៉ែត្រ ពីអ័ក្សផ្លូវសងខាង។
ផ្លូវចូលរមណីយដ្ឋានទន្លេបាទីជាបណ្តាញផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិលេខ ២ ដល់ផ្លូវជាតិលេខ ៣ មានប្រវែងជាង ២០ គីឡូម៉ែត្រ។ បច្ចុប្បន្នផ្លូវនេះមានការប្រើប្រាស់និងដឹកជញ្ជូនច្រើន ហើយតាមពីអ្នកភូមិប្រាប់មានរថយន្តធំៗបើកបរកាត់ជារៀងរាល់ថ្ងៃ ជាពិសេសរថយន្តដឹកសម្ភារៈទៅស្ថាបនាព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?