វប្បធម៌ ជំនឿ
សែននំអាកោ ដឹងពីអត្ថន័យឬនៅ?
នំអាកោ នៅក្នុងជំនឿជនជាតិហ្វីលីពិន គឺជានំដែលនាំមកនូវការហូបឆ្អែតពេញមួយឆ្នាំ។ ពួកគេមានជំនឿជាច្រើនរយឆ្នាំមកហើយក្នុងការយកអង្ករច្នៃជានំ ហើយចំហុយ ដូចដែលខ្មែរយើងហៅថានំអាកោ ឯចិន ហ្វីលីពីននិងឥណ្ឌាហៅថា នំបាយ ឬនំអង្ករចំហុយ។
ជនជាតិហ្វីលីពីនកាលពីជំនាន់ដើម មានទម្លាប់សែនព្រេនបុព្វបុរស សុំអាហារចំណីពេញមួយឆ្នាំ។ ពូកគេសងគុណមេឃដីដោយការថ្វាយចំណីអាហារដែលសាងពីធញ្ញជាតិ និងអង្ករដែលដាំបានដោយខ្លួនឯង។
ក្រៅពីជាសំណែន នំនេះក៏ក្លាយជាអាហារសម្រន់ក្នុងប្រពៃណី និងមានលក់ជាធម្មតានៅក្នុងប្រទេសហ្វីលីពីនដែរ។ ជាទូទៅគេនិយមធ្វើនំនេះតាមផ្ទះនៅពេលចូលឆ្នាំថ្មី ហើយសែនថ្វាយម្ចាស់ដីនិងម្ចាស់ផ្ទះ(ជំនាង)។
ក្រោយៗមក ប្រជាជនហ្វីលីពីនបានច្នៃបង្កើតប្រភេទនំអាកោផ្សេងៗគ្នាជាច្រើនបែប តែ នៅក្នុងអត្ថន័យដូចដើម គឺសែនព្រេនសុំហូបឆ្អែតពេញមួយឆ្នាំ។
រហូតដល់ឥឡូវនេះ នៅហ្វីលីពីនម្ហូបបង្អែម ភាគច្រើនធ្វើមកពីស្រូវនិងអង្ករ បានពីពាក្យមួយរបស់គេដែលប្រែមានន័យថា “អង្ករដែលបានរៀបចំជូន” ។
នំស្រូវអង្ករទំាងនោះក្លាយមកជាចៀន ដុត អាំង និងចំហុយ តែនំអង្ករចំហុយនិងនំអង្ករដុតមានប្រជាប្រិយជាងគេ។
ក្រៅពីចូលឆ្នាំ ជនជាតិហ្វីលីពីន និយមសែននំនេះ រាល់ខែពេញវង់ប្រសិនបើគេយល់ថា សេដ្ឋកិច្ចគេមិនសូវល្អ រកមិនសូវបានចំណូល គេនិយមបែរបន់សុំទ្រព្យដោយវិធីធ្វើនំនេះផ្ទាល់ដៃហើយបួងសួង៕
អត្ថបទ ៖ ស្រស់
ចុចអាន៖ ផ្លែសេដា និមិត្តរូបនៃភាពស្មោះត្រង់ សុខចម្រើន និងអាយុវែង
ចុចអាន៖ កានិងផ្លែឈើដែលនាំសំណាងពេញមួយជីវិត ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់