ជីវិតកម្សាន្ដ
នាយ ពែកមី បកស្រាយជាថ្មីរឿងស្រកសាច់ចុះគី ឡូស្គមខ្លាំង
តារាកំប្លែងមានដើមកំណើតចេញពីទឹកដីខេត្តស្វាយរៀងលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី ជាថ្មីម្តងទៀតបានចេញមុខបកស្រាយបន្ទាប់អ្នកគាំទ្រ និងមហាជនមួយចំនួននៅមានមន្ទិលជុំវិញដែលលោកស្រកសាច់ស្គមស្លេកស្លាំងខុសប្លែកពីធម្មតា។
កន្លងមកតារាកំប្លែងនាយ ពែកមី ធ្លាប់បានបញ្ជាក់ម្តងហើយថា មូលហេតុដែលធ្វើឲ្យលោកមានការចុះគីឡូក៏ព្រោះតែកាលពីមុនលោកធ្លាប់មានជំងឺលើសជាតិខ្លាញ់(ខ្លាញ់រុំបេះដូង)ទើបធ្វើឲ្យខ្លួនលោកផ្ទាល់ត្រូវតមអាហារតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីថែរក្សាសុខភាព។ លោកថា “ឥឡូវនេះខ្ញុំស្រកសាច់អស់ជាងជិត២០គីឡូ”។
ទោះបីយ៉ាងណានៅមានអ្នកគាំទ្រ និងមហាជនជាច្រើនបន្តការសង្ស័យ និងមានសំនួរទៅកាន់លោកពាក់ព័ន្ធនៃការស្រកគីឡូរបស់នាយ ពែកមីថា អាចពុំមែនជាហេតុផលនៃការតមអាហារនោះទេពោលគឺអាចមានជំងឺអ្វីផ្សេងទៀតទើបធ្វើឲ្យលោកបាក់រូបឆោមបែបនេះ។ បកស្រាយទៅកាន់មហាជននាយ ពែកមី បានបញ្ជាក់ច្បាស់ៗមកថា “បងប្អូនថាខ្ញុំស្គមខ្លាំងហេីយថាខ្ញំឈឺនេះ ឈឺនោះឥឡូវលិទ្ធផលឈាមចេញហេីយ”។
នាយ ពែកមី និយាយថាកាលដែលខ្ញុំទៅពិនិត្យសុ ខភាពដំបូងឡើយដោយសារតែបញ្ហារោយ.កនិងតឹងដៃជើងព្រោះលើសជាតិខ្លាញ់(ខ្លាញ់រុំបេះដូន-ថ្លើម)ទើបបណ្តាលឲ្យខ្ញុំឡើងគីឡូរហូតដល់ជាង៨០គីឡូឯណ្ណោះហើយក្នុងដំណាក់កាលណោះមិន បានព្យាបាលអ្វីទាំងអស់គ្រាន់តែពេទ្យណែនាំគឺយើងកាត់បន្ថយការហូបអាហារណាដែលធ្វើឲ្យឡើង ជាតិខ្លាញ់ខ្លាំង កាត់បន្ថយការហូបស្រាបៀរនិងត្រូវហាត់ប្រាណជាប្រចាំ។
លោកបន្តថា បន្ទាប់មកទៀតលោកត្រូវឆែកសុខភាពជាប្រចាំរៀងរាល់ ៣ ឬ៤ ខែម្តងក្នុងនោះឃើញថា លោកស្រកទម្ងន់អស់ប្រមាណជិត២០គីឡូ។ លោកថាពេលនេះខ្ញុំគ្មានឈឺអីទាំងអស់ថ្លេីម អាសុីតទឹកនោមផ្អែមមួយតួខ្លួនល្អរទាំងអស់ ខ្ញុំស្គមដោយសារខ្ញុំខំថែខ្លួនតមអាហាន និងប្រេីប្រាស់អាហាបំប៉ន។
ដោយឡែងដើម្បីឲ្យដឹងកាន់ច្បាស់បន្ថែមលោក ពែកមី ក៏បានបង្ហាញលទ្ធផលឈាមតាមរយ:ការ ណែនាំរបស់គ្រូពេទ្យជំនាណដោយក្នុងនោះបញ្ជាក់ថា នៅក្នុងខ្លួនរបស់លោកពុំមានជំងឺអ្វីនោះទេពោលគឺសុខភាពនាយ ពែកមី មួយតួខ្លួនល្អទាំងអស់តែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤