ព័ត៌មានជាតិ
អាជ្ញាធរខេត្តសាងសង់ទីលានចាក់សំរាមថ្មីចំណាយថវិកាជិត ៥ លានដុល្លារ
ទីលានចាក់សំរាមថ្មីមួយនៅខេត្តស្ទឹងត្រែងក្នុងស្រុកថាឡាបរិវ៉ាត់ ឃុំថាឡាសាងសង់បាន ៤០% ហើយ សមិទ្ធផលថ្មីនេះនិងធ្វើឱ្យផ្នែកបរិស្ថានមានភាពល្អប្រសើរ បន្ទាប់ពីខេត្តមានទីលានទុកដាក់សំរាមត្រឹមត្រូវតាមការគ្រោងទុក ព្រោះសមិទ្ធផលនេះត្រូវចំណាយថវិកាសាងសង់ជិត៥លានដុល្លារ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍នៅក្នុងការចុះពិនិត្យការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីនេះថា៖ ខេត្តស្ទឹងត្រែងមានភ័ព្វសំណាងទទួលបានគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលថ្មីមួយទៀត គឺទីលានទុកដាក់សំរាម ដែលជាផ្នែកមួយធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ ដូចនេះថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាអនុវត្តការប្រើប្រាស់ តាមគម្រោងផែនការ និងមិនបង្កផលប៉ះពាល់ដល់ប្រភពទឹកនានា។
លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា៖ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានឆ្លើយតប ទៅតាមការកំណត់នោះ សូមឱ្យក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំណែកអ្នកម៉ាវការដឹកជញ្ជូនសំរាមក៏គិតអំពីផលប៉ះពាល់ តាមដងផ្លូវដែរ នៅពេលប្រមូលដឹកមកចៀសវាងការជ្រុះរាយប៉ាយ ដែលជាបញ្ហាមួយបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ អញ្ចឹងចំណុចនេះ ខ្ញុំគិតថា ក្នុងនាមអាជ្ញាធរនិងជំនាញ យើងនឹងធ្វើការ ណែនាំរឹតបន្តឹង ថែមទៀតចំពោះអ្នកម៉ាវការប្រមូល សំរាមទាំងឡាយនេះ ដើម្បីឲ្យគាត់ទុកដាក់ដឹកជញ្ជូនយ៉ាងម៉េចឲ្យមានសុវត្ថិភាពជៀសវាងវាធ្លាក់រាយប៉ាតាមផ្លូវវាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឬបង្ករបញ្ហាផ្សេងៗទៅដល់សាធារណជន។
លោកជាហុកលេង អភិបាលរងក្រុងទទួលគ្រប់គ្រងផ្នែកបរិស្ថានបានទទួលស្គាល់ថា៖ ប្រការនេះកន្លងមកពិតជាកើតមានមែន ដោយសារក្រុមហ៊ុនប្រមួលសំរាមមិនបានយកចិត្តទុកដាក់និងប្រើប្រាស់រថយន្តមិនត្រូវទៅតាមលក្ខណៈស្តង់ដានៃការដឹកជញ្ជូន។
លោកបន្តថា៖ ចាប់ពីឆ្នាំ២០២២មកសាលាក្រុងបានរៀបចំដោះដូរក្រុមហ៊ុនប្រមូលសំរាមឱ្យក្រុមហ៊ុនថ្មីមកជំនួស ហើយបច្ចុប្បន្នកំពុងអនុវត្តបានល្អប្រសើរ ស្របពេលដែលសាលាក្រុងទទួលបានរថយន្តដឹកសំរាមថ្មី មានលក្ខណបច្ចេកទេសត្រឹមត្រូវតាមរយក្រសួងបរិស្ថានប្រគល់ឱ្យមក។
លោកឈិនឋានៈទីប្រឹក្សាបច្ចេកទេសសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖សំណង់ទីលាននេះបានស្ថាបនាឡើងនៅថ្ងៃទី០៨មេសាឆ្នាំ២០២២ និងគ្រោងបញ្ជាប់ចុងឆ្នាំ២០២៣ខាងមុខនេះដើម្បីប្រគល់ឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ បើកដំណើរការឱ្យប្រើប្រាស់។
សូមបញ្ជាក់ថា៖ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងសាងសង់លើផ្ទៃដីជាង២០ហិកតានៅស្រុកថាឡាបរិវ៉ាត់ ដែលមានទីតាំងផ្ទុកសំរាមធំមួយទំហ៊ំជាង១ម៉ឺន៥ពាន់ម៉ែត្រការ៉េ និងអាងប្រព្រឹត្តិកម្មចំនួន៤ រួមនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ដែលគម្រោងសាងសង់ត្រូវចំណាយថវិកាជិត ៥ លានដូល្លារ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២៣ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ