Connect with us

ព័ត៌មានជាតិ

វី​តា​ល់ និង​មី​ជាតិ ចែករំលែក​ភាពកក់ក្តៅ ជា​លើក​ទី​៥ ជូន​ប្រជាជន​ក្រីក្រ និង​ចាស់ជរា ក្នុង​រាជធានី​ភ្នំពេញ

បានផុស

នៅ

​វី​តា​ល់ និង​មី​ជាតិ បាន​សហការ​រៀបចំ​ក​ម្ម​វិធី​សប្បុរសធម៌ “​ចែករំលែក​ផ្តល់​ភាពកក់ក្តៅ លើក​ទី​៥” នា​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​បរិវេណ​សួនច្បារ​ប្រាជ្ញា​បារមី ក្នុង​សង្កាត់​ជ្រោយចង្វា ដើម្បី​ចែក​អំណោយ​ជា គ្រឿងឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន ថែមទាំង​ផ្តល់​ការ​កាត់សក់​ជូន​លោកតា​ស៊ីក្លូ ចាស់ជរា និង​ប្រជាជន​ក្រីក្រ ប្រមាណ​ជិត ៣០០​នាក់ ក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​សប្បុរសធម៌​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ ជឹ​ង សុគន្ធា​វី អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ផលិតផល​មី​ជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ប្រជាពលរដ្ឋ យុវជន​ស្ម័គ្រចិត្ត និង​ក្រុមការងារ​ជាច្រើន​នាក់​។​

​នេះ​ជា​លើក​ទី​៥​ហើយ ដែល​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​មី​ជាតិ បាន​ប្រារព្ធ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ពង្រីក វប្បធម៌​នៃ​ការចែករំលែក ក្នុង​គោលការណ៍​ស្រលាញ់​រាប់អាន ផ្តល់​អធ្យាស្រ័យ និង​គោរព​គ្នា​ដោយ​ស្មោះ​ស្ម័គ្រ​។ ជាងនេះទៅទៀត កម្មវិធី​សប្បុរសធម៌​នេះ​ ក៏​ចូលរួម​រំលែក​ការលំបាក និង​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នក​ខ្សត់ខ្សោយ​ដែល​ត្រូវការ​ជំនួយ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដ៏​តានតឹង​នៃ​ជំងឺ​រាតត្បាត​ជាស​កលកូ​វីដ១៩ ផងដែរ​។

​ស្ថិតក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោកជំទាវ អគ្គនាយិកា​នៃ​ក្រុមហ៊ុន បាន​មានប្រសាសន៍ថា “​រដូវ​លំហើយ​បានមក​ដល់ វា​ពិត​បង្ក​ការលំបាក​ណាស់​សម្រាប់​ម​នុស្ស​ចាស់ លោកពូ អ្នក​មីង បងៗ ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​។ ក្នុងនោះ ពួកគាត់​ខ្លះ​មិនមាន​ទី​ជម្រក​សមរម្យ អ្នកខ្លះ​មិន​មាន​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់ និង​អ្នកខ្លះ​មិន​មាន​លទ្ធភាព​ទិញ​អាហារ​បរិភោគ និង​ថ្នាំសង្កូវ​ប្រើប្រាស់​។​” លោកជំទាវ​បាន​បន្ត​ថា “​អាស្រ័យ​ហេតុដូចនេះ​ទើប វី​តា​ល់ និង​មី​ជាតិ បន្ត​រៀបចំ​កម្មវិធី​នេះ​ឡើង ដោយ​ក្រុមហ៊ុន សង្ឃឹមថា នឹង​អាច​ចូលរួមចំណែក រំលែក​ការលំបាក​មួយចំនួន និង​ផ្តល់​ភាពកក់ក្តៅ ជូន​ដល់ លោកតា លោកពូ អ្នក​មីង បងៗ ដែលមាន​ការលំបាក​។​”

​គួរបញ្ជាក់​ផងដែរ ចំពោះ​អំណោយ​ដែល​ក្រុមហ៊ុន​បាន​ចែកជូន​នា​ថ្ងៃនេះ មានដូចជា អង្ករ ទឹក​ពិសា​វី​តា​ល់ មី​ជាតិ និង​ឃី​ត ក្នុងនោះ​មាន ភួយ ក្រមា ថ្នាំសង្កូវ និង​ថវិកា​មួយចំនួន​ ផងដែរ​។ ចាស់ជរា និង​ប្រជាជន​ដែល​ចូលរួម ភាគច្រើន​ប្រកប​របប​តិចតួច​ដើម្បី​ចិញ្ចឹមជីវិត​តួយ៉ាង ធាក់​ស៊ីក្លូ លក់​អំបោស សំលៀងកាំបិត កាន់​ជញ្ជីង​ថ្លឹង​គីឡូ និង​ជន​ពិការ​ខ្វះខាត​ជាដើម​។ វី​តា​ល់ និង​មី​ជាតិ ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​កម្ពុជា ចំពោះ​ការងារ​សប្បុរស​ធម៌​និង​សង្គម អស់​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន​ទាំងពីរ ក៏បាន​អំពាវ​ដល់​សាធារណជន យុវជន​សម័យថ្មី សូម​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌ និង​សង្គម ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៅ​ទៀត ដើម្បី​សង្គមជាតិ​យើង​ទាំង​អស់គ្នា​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម