វប្បធម៌ ជំនឿ
លេខកំពូលសំណាងទាំង ៨ ក្នុងក្បួនហុងស៊ុយចិន អ្នករកស៊ីគួរដឹង
នៅក្នុងវប្បធម៌ចិន ប្រជាជនជឿថា លេខជានិមិត្តរូបដែលអាចនាំសំណាង និងលាភសក្ការដល់ពួកគេ។ ដូច្នេះហើយ មុនចាប់បើករបររកស៊ី ឬរៀបចំពិធីមង្គលនានា ប្រជាជនចិន តែងប្រុងប្រយ័ត្នចំពោះការជ្រើសរើសលេខមកប្រើប្រាស់ ព្រោះវាទាក់ទងគ្នាខ្លាំងជាមួយនឹងរាសីចក្ររបស់ពួកគេ។
ជាមួយគ្នានោះ លេខ ៨, ២, ៦, និង ៩ គឺជាលេខសំណាងជាងគេ ដែលប្រជាជនចិនពេញនិយមបំផុត ហើយការបញ្ចូលលេខខាងលើយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ត្រូវបានចាត់ទុកជាលេខសំណាងផងដែរដូចជា ៦៦, ៨៨, ឬ១៦៨ ជាដើម។
លេខ ៨
លេខ ៨ ត្រូវបានគេជឿថា ជាលេខសំណាងបំផុតនៅប្រទេសចិន ព្រោះលេខ ៨ មានទំនាក់ទំនងនឹងទ្រព្យសម្បត្តិ។ “ប្រាំបី” (八) ជាភាសាចិនត្រូវបានហៅថា “បា” ហើយស្តាប់ទៅស្រដៀងនឹង “ហ្វា” ដែលមានន័យថា “សុខសប្បាយ” ឬ “ក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លី” ។
ក្នុងពេលអតីតកាល ប្រជាជនចិនតែងជ្រើសរើសលេខ ៨ ជាពេលវេលា ឬកាលបរិច្ឆេទនៃព្រឹត្តិការណ៍សំខាន់ៗនៅក្នុងស្រុកទេស។ ឧទាហរណ៍ ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០០៨ បានចាប់ផ្តើមនៅយប់ថ្ងៃទី៨ ខែ៨ (សីហា) ឆ្នាំ២០០៨ វេលាម៉ោង ៨, ៨នាទី និង ៨វិនាទី ។
ក្រៅពីនោះជនជាតិចិន តែងយកលេខ ៨ ប្រើនៅក្នុងករណីជាច្រើនទៀតដូចជា លេខផ្ទះ លេខទូរសព្ទ សា្លកលេខ ថ្ងៃរៀបការ និងថ្ងៃបើកអាជីវកម្មថ្មីជាដើម។
លេខ ៦
៦ (六) បញ្ចេញសំឡេង “លីវ” ត្រូវបានគេចាត់ទុកថាមានសំណាងផងដែរ ព្រោះស្តាប់ទៅដូចជាពាក្យដែលមានន័យថា “ហូរ” ដែលវាបង្ហាញពីភាពរីកចម្រើនក្នុងជីវិត។ វាក៏មានន័យដែរថា សុខសប្បាយ។ ស្រដៀងគ្នាទៅនឹងលេខ៨ លេខ៦ ត្រូវគេពេញនិយមប្រើជាស្លាកលេខ និងលេខទូរសព្ទ។ នៅពេលដែលគូស្នេហ៍ភ្ជាប់ពាក្យ ខាងកូនកម្លោះតែងផ្តល់បណ្ណាការដល់គ្រួសារកូនក្រមុំ ជាលុយដែលមានខ្ទង់លេខ ៦ ជានិច្ច ព្រោះគេជឿថាបណ្ណាការនេះបង្ហាញពីជីវិតចុះសម្រុងគ្នាសម្រាប់គូស្នេហ៍។
លេខ ៩
៩ (久) បញ្ចេញសំឡេង “ជូរ” គឺជាលេខដែលពេញនិយម មិនខុសពីលេខ ៦ និង ៨ នោះទេ។ វាស្រដៀងទៅនឹងពាក្យដែលមានន័យថា រៀងរហូត។ ជាទម្លាប់នៅក្នុងប្រទេសចិន ក្នុងទិវានៃក្ដីស្រឡាញ់ ការជូននូវផ្កាកុលាបចំនួន ៩៩ ទង គឺតំណាងឱ្យក្ដីស្រឡាញ់ស្ថិតស្ថេរជានិរន្ត៍។ ៩ គឺជាលេខមួយខ្ទង់ខ្ពស់ជាងគេក្នុងចំណោមលេខមួយខ្ទង់ ដូច្នេះហើយ វាតំណាងឱ្យភាពពេញលេញនៃជីវិត។
លេខ ២
ជនជាតិចិនជឿជាក់យ៉ាងមុតមាំលើភាពសុខដុមរមនា និងតុល្យភាព ដូច្នេះលេខគូទទួលបានការប្រើប្រាស់ជាងលេខសេស។ ២ (两) បញ្ចេញសំឡេង “អឺ” ឬ “លៀង” ត្រូវបានគេចាត់ទុកជាលេខសំណាង ព្រោះជនជាតិចិនជឿថា អ្វីៗដែលល្អៗនឹងចូលមកជាគូ។ ដូចនេះទើបបានជាគេសង្កេតឃើញនៅក្នុងតួអក្សរ នៅក្នុងម៉ាកយីហោ ឬអំណោយមួយចំនួនតែងភ្ជាប់ជាមួយលេខ២ មិនសូវខាន។
លេខ ៣
៣ (三) សូរសព្ទ “សាន” ត្រូវបានគេចាត់ទុកជាលេខលាភលេខជ័យមួយផងដែរ ដោយសារតែវាភាពស្រដៀងគ្នានៃពាក្យដែលមានន័យថាកំណើត។ លើសពីនេះទៀត លេខនេះតំណាងឱ្យដំណាក់កាលទាំងបីក្នុងជីវិតរបស់មនុស្សគឺ កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។
លេខ ៥
៥ (五) ដែលបញ្ចេញសំឡេង “វូ” ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុទាំងប្រាំរួមមាន ដី ទឹក ភ្លើង ឈើ លោហៈ ដែលវាត្រូវបានចាត់ទុកជាមូលដ្ឋាននៃការកកើតពិភពលោកក្នុងវប្បធម៌ចិនបុរាណ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងអធិរាជចិនដូចគ្នា។
ឧទាហរណ៍មួយគឺច្រក Tiananmen ដែលជាច្រកចូលដ៏សំខាន់ទៅកាន់ទីក្រុងហាមឃាត់។ ក្លោងទ្វារនេះមានក្លោងទ្វារចំនួន ៥។ នៅក្នុងប្រវត្តិសាស្ត្រចិន លេខ ៥ ត្រូវបានគេប្រើនៅក្នុងចំណាត់ថ្នាក់ជាច្រើនដូចជា រសជាតិប្រាំ (ផ្អែម ជូរ ប្រៃ ហឹរ ចត់) ភ្នំពិសិដ្ឋចំនួនប្រាំ (Huashan, Hengshan នៅហ៊ូណាន, Hengshan នៅ Shanxi, Songshan និង Taishan) ជាដើម។
លេខ ៧
៧ (七) បញ្ចេញសំឡេង “ឈី” គឺជាលេខដែលតំណាងឱ្យការរួបរួម និងភាពសុខដុមរមនា។
លេខ ១៣
នៅប្រទេសលោកខាងលិចលេខ ១៣ ត្រូវបានគេចាត់ទុកជាលេខចង្រៃ។ ប៉ុន្តែនៅក្នុងវប្បធម៌ចិន លេខ ១៣ គឺជាលេខសំណាង ដែលមានន័យថា “កំណើន” ឬ “ភាពរស់រវើក” ៕
អត្ថបទ៖ សន្យា
ចុចអាន៖ «លេខផ្ទះ» ហុងស៊ុយពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ និងជំនួញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី