Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បានជួបពិភាក្សាជាមួយមន្ត្រីការបរទេសកំពូលចិន​លោក Wang Yi នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយអ្នកការទូតជប៉ុន បានស្នើឱ្យទីក្រុងប៉េកាំង កុំបង្ហោះបាឡុងចូលក្នុងទឹកដីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hayashi និយាយថា បើសិនជាវត្ថុហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសមួយផ្សេងទៀតដោយគ្មានការអនុញ្ញាត គឺស្មើនឹងការឈ្លានពាន។

មួយរយៈចុងក្រោយនេះ វត្ថុហោះហើរត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុនដោយក្រសួងការពារជាតិទីក្រុងតូក្យូមានការសង្ស័យយ៉ាងខ្លាំងថា វាជាបាឡុងចារកម្មរបស់ចិន។

នៅក្នុងកិច្ចពិភាក្សានោះ លោក Hayashi ក៏បានបង្ហាញពីការព្រួយបារម្ភរបស់លោកអំពីស្ថានភាពនៅសមុទ្រចិនខាងកើតផងដែរ ជាពិសេសពាក់ព័ន្ធជាមួយកោះ Senkaku ដែលចិននៅតែមិនទាន់អាចបំភ្លេចបាន។

ទន្ទឹមនោះ លោក Hayashi សម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធាដែលទីក្រុងប៉េកាំងបាននិងកំពុងកើនឡើងនៅជិតប្រទេសជប៉ុន។ លោកក៏សង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន មន្ត្រីការបរទេសជប៉ុន ​ជំរុញ​ឱ្យ​ប្រទេស​ចិនដែល​ជា​មហាអំណាចមួយ ​គួរទទួល​ខុស​ត្រូវ និង​ដើរ​តួនាទី​វិជ្ជមានក្នុង​បញ្ហាអ៊ុយក្រែន និងរុស្ស៊ី។

ទោះជាយ៉ាងណាក្តី ភាគីទាំងពីរបានបញ្ជាក់ថា នឹងរក្សាទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់។ មិនតែប៉ុណ្ណោះ កិច្ចសន្ទនាសន្តិសុខជប៉ុន-ចិននឹងធ្វើឡើងនៅសប្តាហ៍ក្រោយជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ហើយ​ក៏​ ​យល់ព្រម​បន្ត​រៀបចំ​ឱ្យ​លោក Hayashi ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នាពេលខាងមុខ៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ NHK

ចុចអានបន្ទាប់៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម