Connect with us

ជីវិតកម្សាន្ដ

ហេតុផល ៤ យ៉ាង BLACKPINK ទំនងជាចាកចេញពី YG ពិតប្រាកដ

បានផុស

នៅ

នៅខែសីហា ឆ្នាំ ២០២៣ កិច្ចសន្យាផ្តាច់មុខរបស់ BLACKPINK ជាមួយផលិតកម្ម YG Entertainment នឹងផុតកំណត់ជាផ្លូវការ ជាលទ្ធផល អ្នកគាំទ្របង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពរបស់ក្រុមចម្រៀងស្រីក្នុងការបន្តកុងត្រា ដោយសង្ឃឹមថាទទួលបានលទ្ធផលវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានកូរ៉េ Sports World ជឿជាក់ថាឱកាសសម្រាប់ការបន្តមានកម្រិតទាបហើយបានបង្ហាញពីហេតុផល ៤ យ៉ាងដែល BLACKPINK ទំនងជាចាកចេញ ៖

១ ការណែនាំក្រុមចម្រៀងស្រីថ្មីរបស់ YG

នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ផលិតកម្ម YG Entertainment បានប្រកាសថា ក្រុមចម្រៀងស្រីថ្មី របស់ពួកគេ BABYMONSTER នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំនេះ។ ទាក់ទងនឹងបញ្ហានេះ Sports World បានចង្អុលបង្ហាញពី “និន្នាការ” នៅក្នុងឆ្នាំបន្តកុងត្រារបស់ YG ជាពិសេស ការបង្ហាញ ខ្លួនលើកដំបូងរបស់ BLACKPINK តាំងពីឆ្នាំ ២០១៦ ដែលជាឆ្នាំដែលក្រុមចម្រៀងស្រីជាន់ខ្ពស់របស់ YG គឺ 2NE1 បានបន្តកុងត្រាថ្មី។ ជាលទ្ធផល YG មិនបានបន្តជាមួយក្រុម 2NE1 ទេហើយ ជំនួសមកវិញនូវក្រុមចម្រៀងស្រីថ្មី BLACKPINK ។ ដូច្នេះហើយ ប្រហែលជា YG នឹងផ្តោតលើ ក្រុមចម្រៀងស្រីថ្មីនេះជំនួសវិញ ខណៈពេលដែល BLACKPINK អាចដើរតាមជំហានរបស់ 2NE1 ដោយចាកចេញ។

២ កត្តាអាយុ

លើសពីនេះ ទីផ្សារ k-pop នាពេលបច្ចុប្បន្នចាប់អារម្មណ៍តែក្មេងជាងវ័យ ដោយតារា k-pop ជំនាន់ទី ៤ ចាប់ផ្តើមដំបូងនៅអាយុ ១៣ទៅ១៤ ឆ្នាំ។ ទន្ទឹមនឹងនេះដែរ អាយុជាមធ្យមរបស់សមាជិក BLACK PINK មានអាយុ ២៦ ឆ្នាំដោយ Jisoo ដែលចាស់ជាងគេ និង Lisa ក្មេងជាងគេ ។

៣ អាជីពសមាជិកនាពេលអនាគត

Sports World ក៏បានសរសេរថាសមាជិកក្រុម BLACKPINK ទាំងអស់ត្រូវបានទទួលស្គាល់សម្រាប់ប្រជាប្រិយភាពរៀងៗខ្លួន និងអាជីពទោល។ Jisoo, Jennie, Rosé ឬ Lisa គឺជាអ្នកកាន់កាប់បច្ចុប្បន្ន នៃកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃខ្ពស់ផ្សេងៗ ក៏ដូចជាភាពជាទូតសុឆន្ទៈម៉ាកយីហោ ពិភពលោក។ រហូតមកដល់បច្ចុប្បន្ន Jisoo និង Jennie ក៏នៅតែសកម្មក្នុងការសម្តែងផងដែរ ដែល អនុញ្ញាតឱ្យពួកគេមានឱកាសធ្វើការក្នុងវិស័យនេះកាន់តែច្រើននាពេលអនាគត។

៤ BLACKPINK ក៏អាចដើរតាមគន្លងរបស់ BIGBANG

ផ្លូវដែល BLACKPINK អាចទៅបានគឺដូចគ្នាដែល BIGBANG បានដើរពីមុនមក។ ខណៈពេលដែល អនាគតនៃការមិនបន្តកុងត្រាអាចមានការពិបាក អ្នកគាំទ្រអាចទន្ទឹងរង់ចាំការចេញអាល់ប៊ុមដែល មិនពាក់ព័ន្ធនឹងសកម្មភាពផ្សព្វផ្សាយពីសមាជិក ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Selena Gomez និយាយរឿងឡើងទម្ងន់ថា នាងមិនមែនជាតារាម៉ូដែលទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៤៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម