Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ៖ ពលរដ្ឋមានជីវភាពល្អប្រសើរ គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ក្រុងបាវិត បានអញ្ជើញផ្សព្វផ្សាយសេក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស​ប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣  ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនេះ លោក លី ធុ នលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានរយៈពេល ៤ជ បា៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា។

លោកបញ្ជាក់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើប្រជាពលរដ្ឋ ហើយគោលបំណងរបស់​បងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបានជីវភាពល្អប្រសើរ គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងមូល លោក លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូន​ដល់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានពលីគ្រប់បែបយ៉ាង ដើម្បីការការពារសន្តិភាព និងការកសាងសេដ្ឋកិច្ច-សង្គមឲ្យមានការរីកចំរើនដូចសព្វថ្ងៃ។

លោកបានបន្តទៀត ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នៅសល់រយៈពេល ១៥៤ ថ្ងៃទៀត សូមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឲ្យកាន់តែសកម្មឡើង ដើម្បីទទួលការគាំទ្រ និងផ្តល់ការជឿជាក់ជូនប្រជាឲ្យអស់ពលរដ្ឋពីបេះដូង និងដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនឲ្យកាន់តែច្រើន។

ប្រធានក្រុមការងារគណបក្សក្រុងបាវិត បានផ្តល់អនុសាសន៍ណែនាំចំនួន ០២ចំណុច ជូនដល់សមាជិក​សមាជិកាក្រុងបាវិតទាំងអស់ ដូចខាងក្រោម៖

១. បន្តកសាងទំនាកទំនងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងម្ចាស់បោះឆ្នោត ដោយត្រូវរៀបចំអត្តចរិតឲ្យល្អ មានគុណធម៌ គុណតម្លៃ ផ្តល់ក្តីស្រលាញ់ និងការអាណិតអាសូរជូនប្រជាពលរដ្ឋក្នុងការរស់នៅ ត្រូវបន្តបម្រើសេវា​សាធារណៈឱ្យអស់ពីសមត្ថភាព និងចេញពីបេះដូង ជូនពួកគាត់។

២. កសាងទំនាក់ទំនងឱ្យមានប្រសិទ្ធភាព ដោយត្រូវស្តាប់រាល់បញ្ហាដែលបានកើតមានឡើងចំពោះប្រជាពលរដ្ឋ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋអោយខានតែបាននឹងទាន់ពេលវេលាដើម្បីតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម