កីឡា
កម្ពស់អាចជាកត្តាធ្វើឲ្យក្រុមបាល់ទះកម្ពុជា ចាញ់ U19 បារាំងម្សិលមិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមបាល់ទះជម្រើសជាតិបារាំងក្រោមអាយុ១៩ឆ្នាំ (U19) ដោយលទ្ធផល៣សិត០ (០-៣) ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីល្ងាចថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។

ការប្រកួតចាប់ផ្តើមសិតទី១ ក្រុមកម្ពុជាធ្វើបានល្អដោយបាននាំមុខក្រុម U19 បារាំង ប៉ុន្តែក្រុមភ្ញៀវធ្វើបានល្អវិញ និងបើកការនាំមុខរហូតទទួលបានជ័យជម្នះដោយគ្រាប់បាល់ ២៣-២៥។ សម្រាប់ការប្រកួតសិតទី២ និងទី៣ ក្រុម U19 ធ្វើបានល្អរហូតដោយមិនបណ្តោយឲ្យក្រុមម្ចាស់ផ្ទះនាំមុខឡើយ ហើយទទួលបានជ័យជម្នះទាំងពីរសិតបន្ថែមទៀតជាមួយគ្រាប់បាល់ ២១-២៥ និង ២៣-២៥។ លទ្ធផលនេះគឺកម្ពុជាចាញ់ដោយមិនអាចតដៃបានឡើយ។

បើនិយាយពីបច្ចេកទេសនៅលើទីលានវិញឃើញថា មិនលើសខ្វះគ្នាប៉ុន្មានឡើយរវាងក្រុមទាំងពីរ។ ក្រុមកម្ពុជាមានបទពិសោធច្រើនក្នុងការប្រកួតអន្តរជាតិ និងមានបច្ចេកទេសល្អ ខណៈក្រុម U19 បារាំងអាយុក្មេងខ្ចីមែន ប៉ុន្តែពួកគេក៏មានបច្ចេកទេសល្អមិនចាញ់កម្ពុជាឡើយ។
អ្វីដែលជាចំណុចមានប្រៀបខ្លាំងរបស់ក្រុម U19 បារាំងគឺកាយសម្បទា។ សមាជិកបារាំងភាគច្រើនខ្ពស់ជាងក្រុមកម្ពុជាពោលគឺកម្ពស់ប្រហែលជាជាង២ម៉ែត្រ។ ដូច្នេះពួកគេមានអំណោយផលល្អក្នុងការបិទពីការវ៉ៃផ្តាច់របស់កម្ពុជាណាស់។ គន្លឹះសំខាន់ពីរដែលយុវជនបារាំងរកបានពិន្ទុពីម្ចាស់ផ្ទះកម្ពុជាគឺ លោតវ៉ៃផ្តាច់ (គប់) ដែលធ្វើឲ្យកម្ពុជាពិបាកខ្លាំងក្នុងការទប់ណាស់ និងមួយទៀត ពួកគេលើកដៃបាំងការគប់របស់កម្ពុជាមានប្រសិទ្ធភាពខ្ពស់។ គន្លឹះសំខាន់ទាំងពីរដ៏មានប្រសិទ្ធភាពនេះគឺអំណោយផលពីកម្ពស់របស់ពួកគេ។

យ៉ាងណា ការប្រកួតនេះជាមិត្តភាពអន្តរជាតិដែលកម្ពុជាត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម នាពេលខែឧសភាខាងមុខ។ វានឹងផ្តល់ឲ្យម្ចាស់ផ្ទះកម្ពុជាបង្កើនបទពិសោធ និងពង្រឹងសមត្ថភាពកាន់តែច្រើននៅពេលប្រកួតជាមួយក្រុមខ្លាំងៗពិតប្រាកដ។
ម្សិលមិញ បើទោះបីជាការប្រកួតលក់សំបុត្រតម្លៃ៨ពាន់រៀល និងផ្សាយផ្ទាល់តាម BTV ក៏នៅតែមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ពេញវិមានពហុកីឡដ្ឋានជាតិដែលប្រហែលជា៥ពាន់នាក់។ ម្ចាស់ផ្ទះកម្ពុជា និង U19 បារាំង នឹងប្រកួតគ្នាម្តងទៀតនៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះនៅទីលានដដែល៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន