ព័ត៌មានជាតិ
គម្រោងស្ថាបនាមួយខ្សែនៅខេត្តព្រះសីហនុ ហាក់កំពុងជាប់គាំង ខណៈមានបញ្ហាជាមួយពលរដ្ឋ
មកដល់ពេលនេះ រយៈប្រមាណជិត១ខែមកហើយ ដែលអាជ្ញាធរក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងតម្រូវឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះចំនួន១២៨ខ្នងដែលសាងសង់លើដីចំណីផ្លូវបង្ករផលប៉ះ ពាល់គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ គឺរុះរើចេញឲ្យអស់ ដោយខ្លួនឯងដើម្បីផ្តល់ភាពងាយស្រួលដល់ការសាងសង់និងពង្រីកផ្លូវ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានម្ចាស់សំណង់ណាមួយធ្វើការរុះរើអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងព្រះសីហនុនៅឡើយទេ ។
ជុំវិញបញ្ហានេះ តាមប្រភពព័ត៌មាន(មិនផ្លូវការ)បានលួចបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលប្រជាពលរដ្ឋជាម្ចាស់សំណង់មិនព្រមធ្វើការុះរើ គឺដោយសារពួកគេបាននាំគ្នាផ្តិតមេដៃ ដាក់ពាក្យបណ្តឹង ទៅទីស្តីការគណៈរដ្ឋមន្ត្រី សុំជំនួយអន្តរាគមន៍មកអភិបាលខេត្តព្រះសីហនុ បញ្ឈប់ការរុះរើផ្ទះសម្បែងរបស់ពួកគេ និងសំណូមពរសុំរស់នៅទីតាំងដីដ៏ដែលវិញ ប៉ុន្តែរជាលទ្ធលរហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានយ៉ាងណានោះទេ។
លោក អីសុខ ឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ជុំវិញបញ្ហានេះ អាជ្ញាធរក្រុងមិនមានសិទ្ធិក្នុងសម្រេចទេ គឺមានសិទ្ធិត្រឹមសហការ គឺថ្នាក់ដឹកនាំខេត្តទេបានអាចមានសិទ្ធិក្នុងការសម្រេចគ្រប់យ៉ាង ហើយបញ្ហានេះ រដ្ឋបាលក្រុងបានចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋរស់នៅ និងផ្ទះប្រជាពលរដ្ឋដែលប៉ះពាល់អស់ហើយ ព្រមទាំងបានធ្វើលិខិតជូនដំណឹងចំនួន៣លើក គឺខាងរដ្ឋបាលក្រុង ចំនួន១លើក និងខាងមន្ទីរ ជំនាញសាធារណៈការ ចំនួនលើក២ តម្រូវឲ្យប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទាំងអស់ ធ្វើការរុះរើ សំណង់ផ្ទះសម្បែងរបស់ពួកគាត់ ដោយខ្លួនឯង ។
លោក ជ្រា ថារាវុធ អនុប្រធានមន្ទីរសាធារណៈខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា ដំណើរការ ឈូសឆាយ ពង្រីកសាងសង់ផ្លូវ គឺបានចាប់ផ្តើម ហើយកន្លងមក តាមគម្រោងដែលបានសិក្សារួច ប៉ុន្តែ បច្ចុប្បន្នត្រូវបានផ្អាកសិន ដោយសារមានប្រជាពលរដ្ឋមួយចំនួន មិនចូលរួមសហការ។ជាមួយគ្នានេះ លោក ជ្រា ថារាវុធ ក៏បានបញ្ជាក់បន្ថែមទៀតថា ចំពោះបញ្ហាផ្អាកដំណើរសាងសង់ផ្លូវលេខ២០០នេះ មិនមែនផ្អាកឈប់ធ្វើនោះទេ គឺនៅតែបន្តធ្វើទៅតាមគម្រោងប្លង់ប្រព័ន្ធរបស់ជំនាញសុរិយាដីស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)។ ដោយគម្រោងផ្លូវលេខ២០០នេះ មិនបង្ករផលប៉ះពាល់ដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋនោះឡើយ គឺប៉ះពាល់ទៅលើតែសំណង់ទាំងឡាយណាដែលសាងសង់ខុសច្បាប់លើដីចំណីផ្លូវតែប៉ុណ្ណោះ។
ដោយឡែកសំរាប់រដ្ឋបាលខេត្តព្រះសីហនុ នៅតែប្រកាន់ជំហរដោយបានលើកឡើងថា ការស្ថាបនា ផ្លូវលេខ២០០ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖ ទី១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ។ ទី២.លើកកម្ពស់ការផ្តល់សេវាសុខាភិបាលនិងសុខមាលភាពសាធារណៈ។ ទី៣លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្មនិងជាសម្បត្តិឯកជន។ ទី៤ លើកស្ទួយសោភ័ណភាពទីក្រុងនិងសុវត្ថិភាពសាធារណៈ។ល។ ដូចនេះដើម្បីឲ្យដំណើរការគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)នេះទទួលបានជោគជ័យរដ្ឋបាលខេត្តស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅនិងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយនៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០ នេះ មកឲ្យរដ្ឋបាលខេត្តធ្វើការស្ថាបនាផ្លូវទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្តគឺអនុវត្តន៍តាមប្លង់ប្រព័ន្ធរបស់ជំនាញសុរិយាដីដែលបានកំណត់៕
អត្ថបទ ៖ កោះពស់
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?