ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រខ្វះខាតពីរគ្រួសារ ទទួលបានអំណោយពីចលនាយុវជនកម្ពុជាក្រុម១៥៧
ក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ជូនដល់គ្រួសារខ្វះខាតចំនួន០២ គ្រួសារ ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ និងក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

គ្រួសារទី១ ឈ្មោះ ម៉ៅ ព្រឹក អាយុ៥៩ឆ្នាំ រស់នៅ ភូមិជ្រោយសំរោង សង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវ ប្រពន្ធឈ្មោះ ចឹក ហេង មានជីវភាពខ្វះខាតខ្លាំងគ្មានដីធ្លីទេ រស់នៅក្នុងផ្ទះស្លឹក លើខ្នងប្រឡាយ។ គ្រួសារទី២ លោកយាយ មុំ គុណ អាយុ៨៧ឆ្នាំ ជរាដើរលែងរួច រស់នៅភូមិស្លារ ឃុំលាយបូរ ស្រុកត្រាំកក់ខេត្ត តាកែវ រស់ នៅពីរនាក់កូនស្រីគរថ្លង់ ពិការភ្នែកទាំងសងខាងម្នាក់ មានជីវភាពក្រីក្រខ្វះខាត។ ក្នុងនោះក្នុងមួយគ្រួសារៗ ទទួលបាន អង្ក៥០ គីឡូក្រាម ទឹកត្រី ០១យួ ទឹកស៊ីអ៊ីវ ០១យួរ ប៊ីចេង០១កញ្ចប់ ស្ករស ត្រីខ ទឹកសុទ្ធ០១កេស អំបិល ០១គីឡូ មី០១កេស រួមជានឹងថវិកាក្នុង១គ្រួសារៗ១០០,០០០ ម៉ឺនរៀល ផងដែរ។



ក្នុងឱកាសនោះដែរ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ក៏បានពាំនាំនៅក្តីនឹករលឹក សាកសួរសុខទុក្ខពីចម្ងាយពីរលោក ម៉ឹង ពន្លក ប្រធានក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ និងមានការណែនាំ ចង្អុលបង្ហាញ ផងដែរ ពីរ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត តាកែវ មកធ្វើការជម្រាបជូនបងប្អូនទាំង០២គ្រួសារ ផងដែរ។ ជាមួយគ្នានោះដែរ លោកអនុប្រធាន ក៏ផ្ដាំផ្ញើដល់បងប្អូនទាំងពីគ្រួសារ ដែលទទួលបានអំណោយថ្ងៃនេះ សូមឲ្យបន្តអនុវត្តនៅវិធានការអនាម័យខ្លួនប្រាណ ឲ្យបានស្អាតជា ប្រចាំ ពិសេសនោះ ត្រូវលាងដៃជាមួយសាប៊ូឲ្យបានស្អាត ដើម្បីជាចូលរួមទប់ ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍យើងរស់នៅ ពិសេសនៅរដូវរងានេះ សូមពាក់អាវ រងាឲ្យបានជាប់លាប់ ដើម្បីកុំឲ្យរងា និងជៀសវាងការកើតនូវជំងឺផ្ដាសាយ ផងដែរ។
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ