សន្តិសុខសង្គម
អភិបាលក្រុងដូនកែវណែនាំឱ្យនាយកសាលាតាមដានសិស្សលុបបំបាត់ក្មេងទំនើង
អភិបាលនៃគណៈអភិបាលក្រុងដូនកែវ លោក កង អាណាន់ បានធ្វើការណែនាំទៅដល់លោកនាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ក្នុងក្រុង ត្រូវតាមដានសង្កេតមើលគ្រប់សិស្សានុសិស្សទាំងអស់នូវទង្វើ និងសកម្មភាពរបស់ពួកគេ ដើម្បីចូលរួមលុបបំបាត់ឱ្យបានជាដាច់ខាតនូវក្មេងទំនើងនៅតាមសាលារៀនរដ្ឋ និងឯកជន។
លោកអភិបាលក្រុងដូនកែវលើកឡើងអំឡុងពេលចុះសួរសុខទុក្ខសិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម តាកែវ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក អភិបាលក្រុងដូនកែវណែនាំឱ្យផ្ដើមអនុវត្តមុនគេពីសាលារៀនជា ស៊ីម តាកែវនេះ ហើយជាបន្តបន្ទាប់ទៀត នៅទូទាំងក្រុងដូនកែវតែម្តង។
ជាមួយគ្នានោះផងដែរ លោកអភិបាលក៏បានជំរុញលើកទឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានពូកែស្តាប់ការណែនាំរបស់គ្រូ ធ្វើជាសិស្សល្អ កូនល្អរបស់ឪពុកម្តាយ និងធ្វើជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិនៅថ្ងៃអនាគត់ផងដែរ។
ក្នុងឱកាសនោះ លោក កង អាណាន់ ក៏បានជំរុញទៅដល់ប្អូនៗដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ និងមិនទាន់មាន សូមរួតរះទៅធ្វើឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ