Connect with us

ព័ត៌មានជាតិ

ជំរុញ​ឲ្យ​គ្រូ​បង្គោល​គ្រប់​ខេត្ត​បន្ត​អនុវត្ត​ទិសដៅ​យុទ្ធសាស្ត្រ​៤​យ៉ាង​ ដើម្បី​រួមគ្នា​លើកស្ទួយ​ជន​ពិការ​ភាព​​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ​បាន​ថ្លែង​នូវ​ការ​ជំរុញ​ដល់​គ្រូ​បង្គោល​ថ្នាក់​ខេត្ត​ទាំងអស់ ​បន្ត​អនុវត្ត​ទិសដៅ​យុទ្ធសាស្ត្រ​៤​យ៉ាង​សំខាន់ៗ​ ដើម្បី​រួមគ្នា​លើកស្ទួយ​ជន​ពិការ​ភាព​ នៅ​កម្ពុ​ជាពិសេស​បង្កើត​បាន​នូវ​គំរូ​អនុវត្ត​ល្អ​ សម្រាប់​វឌ្ឍនភាព​ជាតិ ក្នុង​វិស័យ​ពិការភាព​និង​ឆ្ពោះ​ទៅ​កាន់​ភាព​ឈានមុខ​លើ​ការងារ​អត្តសញ្ញាណ​កម្ម​ពិការភាព ក្នុង​តំបន់​អាស៊ាន នា​ចុងឆ្នាំ​២០២១​ខាងមុខនេះ​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កាល​ម្សិល​មិញ នៅ​នាយកដ្ឋាន​សុខុមាលភាព​ជន​ពិការ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការកំណត់​អត្តសញ្ញាណ​ពិការភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន។​

លោក តូច ចាន់នី​ បាន​ថ្លែងថា ជា​ពិត​ណាស់ ថ្វីត្បិតតែ​ក្រសួង​សង្គមកិច្ច​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង លើ​វិស័យ​សុខុមាលភាព​ជន​មាន​ពិការភាព​យ៉ាងណាក៏ដោយ ក៏​បងប្អូន​ជន​មាន​ពិការភាព​ នៅ​មាន​ឧបសគ្គ​ជាច្រើន​ទៀត ដែល​ត្រូវ​បន្ត​យក​ចិ​ត្ដ​ទុកដាក់​ដោះស្រាយ បញ្ហា​ទាំងនោះ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ក្តាប់​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។ ដូច្នេះ​ហើយ​សូម​ស្នើឲ្យគ្រូ​បង្គោល​ថ្នាក់​ខេត្ត​អនុវត្ត​ដូចតទៅ​

ទី​១. ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​ដំណើរការ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព និង​បច្ចេកទេស​ពាក់ព័ន្ធ ដើម្បី​បណ្តុះបណ្តាល​បន្ត​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​ដល់​មន្ត្រី​ថ្នាក់ក្រុង ស្រុក ខណ្ឌ​។​

ទី​២. នាយកដ្ឋាន គ្រូឧទ្ទេស​ថ្នាក់ជាតិ និង​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ ដៃ​គូរ​អភិវឌ្ឍ ដើម្បី​អនុវត្ត​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព ដើម្បី​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

ទី​៣. លោកគ្រូ អ្នកគ្រូ ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ជាប្រចាំ ដើម្បី​ដើរ​ទាន់​សភាពការណ៍​នៃ​ការកំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព ពិសេស​ក្តាប់​បាន​នូវ​ទិន្នន័យ​ជន​មាន​ពិការភាព នៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន​ពិការភាព​។​

ទី​៤. មន្ត្រី​រាជធានី ខេត្ត ពិសេស​នាយកដ្ឋាន​សុខុមាលភាព​ជន​ពិការ ត្រូវ​ពន្លឿន​ការផ្តល់​អត្តសញ្ញាណ​កម្ម​ពិការភាព​ដល់​ជន​មាន​ពិការភាព​ឲ្យ​បាន​ទាន់ពេលវេលា​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ការ​ប៉ះ​ទង្គិច​គ្នា​ខាង​និកាយ​សាសនា​អ៊ីស្លាម​​​នៅ​ប៉ាគីស្ថាន​​បណ្តាល​​​ជាង​​​១៣០​នាក់​ស្លាប់​

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងរ៉ែ ដាក់​លក្ខខណ្ឌ​​ឲ្យ​ផ្តល់តំណែង​ស្រ្តី​ខ្មែរ​​យ៉ាង​​តិច ១ រូប កាន់តួនាទី​​អនុប្រធាន​ រាល់​អ្នកអនុវត្ត​គម្រោង​ថាមពលព្រះអាទិត្យ

ព័ត៌មានជាតិ៨ នាទីutes មុន

ពលរដ្ឋ៣០គ្រួសារ នៅភូមិទៀមលើ ស្រុកវើនសៃ ផ្តិតមេដៃស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយតបណ្តាញអគ្គិសនីដល់ផ្ទះពួកគេ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

កម្មវិធី Kid Witness News: សិស្សានុសិស្សកម្ពុជា​បាន​ចូលរួមការ​ប្រកួតប្រជែង​ផលិតភាព​យន្ដ​អន្តរជាតិ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

លីវ ជីលី ចាត់ទុកថា ដេត ស្រីនាឌ ខ្វះការតស៊ូ អត់ធ្មត់ និងទំនួលខុសត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម