ព័ត៌មានអន្ដរជាតិ
ទៅអ៊ុយក្រែនម្សិលមិញ លោក Biden ប្រកាសផ្តល់ជំនួយបន្ថែម ៥០០លានដុល្លារឲ្យ ទីក្រុង កៀវ (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើដំណើរដោយមិនប្រកាសជាមុន ទៅកាន់ទីក្រុង កៀវ ពោលគឺប៉ុន្មានថ្ងៃ មុនខួបលើកទីមួយនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់លោក Biden កាលពីថ្ងៃចន្ទទី២០ខែកុម្ភៈ គឺជាដំណើរទៅកាន់ប្រទេសអ៊ុយក្រែនលើកដំបូង ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ជាឲ្យកងទ័ពរបស់លោក ចូលលុកលុយប្រទេសជិតខាងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
សំឡេងស៊ីរ៉ែនព្រមានការវាយប្រហារតាមអាកាស បានបន្លឺឡើងខណៈលោក Biden ជួបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមានការវាយប្រហារអ្វីទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, ដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នេះ បានដកស្រង់សម្តីរបស់លោក Biden ដែលនិយាយថា “នៅពេលលោក ពូទីន ចាប់ផ្តើមការវាយលុករបស់គាត់កាលពីជិតមួយឆ្នាំមុន គាត់គិតថា អ៊ុយក្រែនទន់ខ្សោយ ហើយប្រទេសលោកខាងលិចបែកបាក់គ្នា។ គាត់គិតថា គាត់អាចលើសយើង ប៉ុន្តែគាត់គិតខុសទាំងស្រុង”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “នៅចុងសប្តាហ៍នេះ យើងនឹងប្រកាសពីការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងឥស្សរជន និងក្រុមហ៊ុនដែលព្យាយាមគេច ឬជួយជ្រោមជ្រែងសង្រ្គាមរបស់រុស្ស៊ី”។
លោក Biden និយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែន នូវជំនួយបន្ថែមក្នុងទំហំទឹកប្រាក់៥០០លានដុល្លារ ដែលនឹងរួមបញ្ចូលគ្រាប់កាំភ្លើងធំ ប្រព័ន្ធប្រឆាំងគ្រឿងសឹក និងរ៉ាដាឃ្លាំមើលអាកាសផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់