ព័ត៌មានជាតិ
ឆ្នាំ២០២១នេះធនាគារអភិវឌ្ឍន៍ជនបទត្រៀមថវិកាប្រមាណ៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្មបានឲ្យដឹងថា នៅឆ្នាំ២០២១នេះធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB )គ្រោងថវិកាប្រមាណ ៥០ លានដុល្លារអាមេរិកសម្រាប់ផ្តល់ឥណទានដល់សហគ្រាស សិប្បកម្ម និងប្រជាកសិករដើម្បីជួយលើកស្ទួយវិស័យកសិកម្មឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា ការផ្តល់ឥណទានដល់ សហគ្រាស សិប្បកម្ម និងប្រជាកសិករទាំងនោះគឺផ្តោតលើការប្រកបអាជីវកម្មពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម ជាពិសេសគាំទ្រដល់ការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដែលរួមចំណែកយ៉ាងសំខាន់បង្កើតការងារ និងផលចំណូលដល់ប្រជាកសិករនៅទីជនបទ។
លោកបានបន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងកៀរគរប្រភពទុនបន្ថែមទៀត តាមរយៈប្រាក់ បញ្ញើពីសាធារណជន និងពីដៃគូអភិវឌ្ឍន៍ សម្រាប់ផ្តល់ឥណទានគាំទ្រដល់វិស័យផ្សេងៗស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្រៅពីវិស័យស្រូវ-អង្ករ។
លោកងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ARDB បានផ្តល់ឥណទានប្រមាណ ២៥0លានដុល្លារអាមេរិកដល់អាជីកម្មនានា កើនឡើងប្រមាណ ៤៥% ធៀបនឹងឆ្នាំ២០១៩ ដែលមានសមតុល្យឥណទានប្រមាណ ១៧៣ លានដុល្លារអាមេរិក។
លោកបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២០កន្លងទៅបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចេញថវិកាពិសេសចំនួន ៥០ លានដុល្លារ សកម្មភាពង្រីកការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម មានកំណើនគួរកត់សម្គាល់ ទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩កន្លងមកក៏ដោយព្រោះហិរញ្ញប្បទានពិសេសចំនួន ៥០ លានដុល្លារអាមេរិកនេះផ្តល់កម្ចីដល់សហគ្រាសធន់តូចនិងមធ្យមមានអត្រាការប្រាក់ទាប ៥% ក្នុង១ឆ្នាំ៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត