ជីវិតកម្សាន្ដ
ឈុតឡើងយន្តហោះរបស់ Bella ទាក់ទាញភ្នែកមហាជនដោយសារសម្រស់ធម្មជាតិ
កាលពីពេលថ្មីនេះៗតារាសម្ដែងស្រី Bella Ranee បានស្លៀកឈុតយ៉ាងសាមញ្ញទៅប្រលានយន្តហោះ ក្នុងដំណើរទៅកាន់ប្រទេសអ៊ីតាលី ស្របពេលដែលសម្រស់របស់នាងបានទាក់ទាញភ្នែកមហាជនមានវត្តមាននៅទីនោះ។
តួឯកស្រីក្នុងរឿង “ភ្លើងបុណ្យ” រូបនេះ បានជ្រើសរើសយកឈុតកីឡាពណ៌ខៀវចាស់ ខណៈនាងបង្ហាញខ្លួនជាមួយនឹងសម្រស់យ៉ាងសាមញ្ញដោយពុំមានការតុបតែងមុខខ្លាំងដូចពេលចូលកម្មវិធីធំៗ ព្រមទាំងគ្រវីដៃស្វាគមន៍ទាំងអ្នកគាំទ្រ និងសារព័ត៌មានដូចធម្មតា។ ចំពោះសំលៀកបំពាក់ដែលនាងស្លៀកគឺជាប្រេនលំដាប់មួយមកពី Fendi ដែលបង្ហាញថាវាងាយស្រួលស្លៀកឡើងយន្តហោះដើម្បីចូលរួមកម្មវិធី FENDI Women’s Fall/Winter 2023 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកុម្ភៈ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។
យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលតារាសម្ដែងស្រី Bella Ranee តុបតែងខ្លួនបែបសាមញ្ញឡើងយន្តហោះ អាចថានេះជាទម្លាប់របស់នាងដោយមិនមានការតុបតែងរញ៉េរញ៉ៃច្រើន។ ត្បិតថាមានអាយុជ្រេហើយក្ដី តែសម្រស់នាងនៅតែលេចធ្លោខ្លាំង និងទាក់ភ្នែកទស្សនិកជនដែលឃើញរូបនាងនៅខាងក្រៅកញ្ចក់អេក្រង់បែបនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នាំ ២០២៣ តារាថៃ ៥ រូប មានអ្នកតាមដានលើ IG ច្រើនជាងគេបំផុត
ចុចអាន៖មង្គលការ Ananda សុទ្ធតែតារាល្បីៗប្រចាំប្រទេសថៃ ចូលរួមអបអរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ