ព័ត៌មានអន្ដរជាតិ
EU ដាក់ទណ្ឌកម្មថ្មីលើ មីយ៉ាន់ម៉ា ដោយបង្កកទ្រព្យសម្បត្តិអ្នកមុខអ្នកការក្នុងជួរយោធា
សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មកញ្ចប់ទី ៦ របស់ខ្លួនដោយបង្កកទ្រព្យសម្បត្តិ និងហាមប្រាមទិដ្ឋាការចំពោះក្រុមមន្ត្រីយោធាក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ការរំលោភសិទ្ធិមនុស្សជាហូរហែកន្លងមកនេះ ។
សេចក្តីថ្លែងការណ៍បាននិយាយថា មន្ត្រីអ្នកមុខអ្នកការទាំងនោះរួមមាន រដ្ឋមន្ត្រីថាមពល អ្នកជំនួញដែលមានឥទ្ធិពល និងមន្ត្រីយោធាជាន់ខ្ពស់ ដោយសារនៅតែបន្តការគាបសង្កត់លើក្រុមប្រឆាំងជាបន្តបន្ទាប់ ក្រោយពីរដ្ឋប្រហារ ។
វិធានការទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនេះ ត្រូវបានដាក់ចំពោះបុគ្គល ៩ រូប និងអង្គភាពចំនួន ៧ ដែលជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ហើយចំណាត់ការនេះក៏បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មស្រដៀងគ្នាកាលពីក្នុងអំឡុងពេលគម្រប់ខួប ២ ឆ្នាំនៃរដ្ឋប្រហារយោធាថ្ងៃទី១ កុម្ភៈ ។
ទន្ទឹមនោះ គិតមកដល់ពេលនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមីយ៉ាន់ម៉ា លើបុគ្គលចំនួន ៩៣ រូប និងអង្គភាពសរុបចំនួន ១៨ ដោយសាររដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាជាបន្តបន្ទាប់ ក្រោយពីរដ្ឋប្រហារ ។
គួររំឭកឡើងវិញថា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីរឿងក្ដីក្ដាំក្លែងបន្លំនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ និងភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា