ព័ត៌មានជាតិ
ស្រុក ៤ ជាប់ដងទន្លេខេត្តក្រចេះ មានដរចម្លង ១២ កន្លែង ពលរដ្ឋធ្វើដំណើរទៅមក
ខេត្តក្រចេះ គឺខេត្តមួយដែលមានភូមិសាស្ត្រជាប់នឹងដងទន្លេមេគង្គ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ដល់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ដោយសារភូមិសាស្រ្តខណ្ឌចែកដោយទន្លេ ពលរដ្ឋតាមតំបន់មួយចំនួនរស់នៅសងខាងដងទន្លេទាំងត្រើយខាងកើតនិងខាងលិច ត្រូវពឹងអាស្រ័យលើការប្រើប្រាស់ទូកដរចម្លងសម្រាប់ធ្វើដំណើរទៅមក។
បើតាមប្រធានមន្ទីរសាធារណការខេត្តក្រចេះបានបញ្ជាក់ថា ខេត្តក្រចេះបច្ចុប្បន្នមានដរចម្លងចំនួន ១២ កន្លែងដែលមានទីតាំងនៅតាមបណ្តាស្រុកជាប់ដងទន្លេដូចជាស្រុកឆ្លូង ព្រែកប្រសព្វ ចិត្របុរី ក្រុងក្រចេះ និងស្រុកសំបូរ។
កំពង់ដរទាំង ១២ កន្លែង ដែលកំពុងធ្វើអាជីវកម្មនៅខេត្តក្រចេះមានឈ្មោះដូចជា៖
ស្រុកសំបូរ
-សំបូរ-កន្ទុយកោះរងាវ
-ក្បាលស្ពានកាកុត-វឌ្ឍនៈ
ស្រុកចិត្របុរី-ព្រែកប្រសព្វ
-ឬស្សីចារ-កែង
-តាលុះ-ព្រែកប្រលូង
-ព្រែកតាថឹង-កោះច្រែង
-កោះច្រែង-ព្រែកប្រសព្វ
ក្រុងក្រចេះ
-ក្រចេះ-កោះទ្រង់
ស្រុកឆ្លូង-ព្រែកប្រសព្វ
-ព្រែកសាម៉ាន់-ដីដុះ
-ឆ្លូង-កំពង់គរ
-ពង្រ-កោះតាស៊ុយ
-តាម៉ៅ-កោះតាស៊ុយ
-ព្រែកតាហ៊ុប-ភ្នំសុពណ៌កាឡី
ខេត្តក្រចេះ ក៏ដូចជាពលរដ្ឋខេត្តក្រចេះទាំងមូលទទួលបានកាដូរជាប្រវត្តិសាស្ត្រនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលទើបបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំនេះ ហើយក៏ជាស្ពានឆ្លងកាត់ទន្លេទីមួយរបស់ខេត្តជាប់ទន្លេមួយនេះ៕
អត្ថបទ៖ វិធិន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់