Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខអង្គការណាតូ ប្រកាសលាលែងពីតំណែង ក្នុងឆ្នាំនេះ

បានផុស

នៅ

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ នឹងចុះចេញពីមុខតំណែងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក ក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ដែលចាក់ផ្សាយកាលពីថ្ងៃចន្ទទី២០ខែកុម្ភៈ។

លោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា លោកមានជំនឿចិត្តយ៉ាងមុតមាំថា សម្ព័ន្ធភាពមួយនេះ នឹងស្វែងរកអ្នកមានសមត្ថភាព ដើម្បីជំនួសកន្លែងលោកបាន។

យោងតាមលោក Stoltenberg, លោកបានផ្តោតលើការធ្វើឲ្យប្រាកដថា ប្រទេសអ៊ុយក្រែនទទួលបានជំនួយពីអង្គការណាតូ។

លោក Jens Stoltenberg

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបដិសេធបញ្ជាក់ថា តើលោកនឹងបន្តកាន់តំណែងទៀតឬអត់ប្រសិនបើមានការស្នើសុំពីសំណាក់ បណ្តាប្រទេសជាសមាជិករបស់ប្លុកនេះ។

កាលពីថ្ងៃទី១២ខែកុម្ភៈ អ្នកនាំពាក្យអង្គការណាតូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន DPA ថា លោក Stoltenberg នឹងមិនបន្តអាណត្តិរបស់គាត់ ដែលផុតកំណត់នៅក្នុងខែកញ្ញាឡើយ។ គាត់​បាន​បន្ត​អាណត្តិ​​បី​ដងរួចមក​ហើយ ​ដោយ​កាន់​តំណែង​ជា​អគ្គលេខា​ធិការអស់រយៈពេល​ជិត៩​ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម