Connect with us

ព័ត៌មានអន្ដរជាតិ

តើមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank ខុសគ្នាយ៉ាងណា?

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ ១៩៤៤ ក្នុងសន្និសីទអន្តរជាតិមួយនៅទីក្រុង Bretton Woods រដ្ឋ New Hampshire សហរដ្ឋអាមេរិក ហើយវាជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងគោលបំណងបង្កើតសេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាព និងវិបុលភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈពេលដែលគោលដៅនេះនៅតែជាចំណុចកណ្តាលសម្រាប់ស្ថាប័នទាំងពីរ ការងាររបស់ពួកគេមានការវិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបញ្ហាប្រឈមនានា ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បេសកម្មរបស់អង្គការទាំងពីរ គឺមិនដូចគ្នាឡើយ ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផ្តោតទៅលើការលើកកម្ពស់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ហើយផ្តល់ដំបូន្មានគោលនយោបាយ និងគាំទ្រការអភិវឌ្ឍសមត្ថភាព ដើម្បីជួយប្រទេសនានាក្នុងការកសាង និងរក្សាសេដ្ឋកិច្ចឲ្យរឹងមាំ ។

ទន្ទឹមនឹងនោះ IMF ផ្តល់ប្រាក់កម្ចីរយៈពេលខ្លី និងមធ្យម ដើម្បីជួយប្រទេសដែលកំពុងជួបប្រទះបញ្ហាតុល្យភាពនៃការទូទាត់ និងការលំបាកក្នុងការបំពេញកាតព្វកិច្ចទូទាត់អន្តរជាតិ ។ ប្រាក់កម្ចីរបស់ IMF ត្រូវបានផ្តល់មូលនិធិជាចម្បងដោយការរួមចំណែកកូតាពីសមាជិករបស់ខ្លួន ។ ជាពិសេស បុគ្គលិករបស់ IMF គឺជាសេដ្ឋវិទូដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន IMF មានសមាជិកដល់​ ១៩០ ប្រទេស ។

ចំពោះធនាគារពិភពលោកវិញ មានតួនាទីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយប្រទេសនានាអនុវត្តកំណែទម្រង់ ឬគម្រោងនានា ដូចជាការសាងសង់សាលារៀន ការផ្គត់ផ្គង់ទឹក និងអគ្គិសនី ការប្រយុទ្ធប្រឆាំងនឹងជំងឺ និងការការពារបរិស្ថានជាដើម ។

ជំនួយរបស់ធនាគារពិភពលោក ជាទូទៅមានរយៈពេលវែង ហើយត្រូវបានផ្តល់មូលនិធិដោយការរួមចំណែករបស់ប្រទេសសមាជិក និងតាមរយៈការចេញមូលបត្របំណុល ។ ចំណែកបុគ្គលិកធនាគារពិភពលោក គឺជាអ្នកឯកទេសលើបញ្ហាជាក់លាក់ ដូចជាអាកាសធាតុ ឬវិស័យផ្សេងៗដូចជាការអប់រំជាដើម ខណៈបច្ចុប្បន្ននេះ ធនាគារពិភពលោក មានសមាជិក ១៨៩​ ប្រទេស ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ IMF

ចុចអាន ៖ រុស្ស៊ី បញ្ជាក់ថា មិនចាំបាច់ខ្ចី ឬឱនក្បាលអង្វរសុំលុយពីបរទេសឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

ព័ត៌មានជាតិ៤៦ នាទីutes មុន

​អ្វីទៅ​ជាបទបញ្ជាប្រតិបត្តិ ឬ​អធិបញ្ជា​របស់​ប្រធានាធិបតី​​អាមេរិក​ក្នុងថ្ងៃដំបូង?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម