Connect with us

ព័ត៌មានជាតិ

ខេត្ត​កោះកុង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ៤ កន្លែង

បានផុស

នៅ

ក្រៅ​ពី​សំបូរ​ធនធាន​ធម្មជាតិ ខេត្តកោះកុង​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​គម្រោង​​វិនិយោគ​​ ខណៈ​ខេត្ត​ជាប់​សមុទ្រភាគនិរតីនេះក៏​មាន​ព្រំដែន​គោក​ជាប់ប្រទេស​​ថៃ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​នេះ លោកស្រី​ មិថុនា ភូថង អភិបាល​នៃគណៈអភិបាល​ខេត្ត​កោះកុង​បាន​បញ្ជាក់​ថា ខេត្ត​កោះកុង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤ កន្លែង។ តំបន់សេដ្ឋកិច្ចពិសេសទាំង ៤ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែលមានទីតាំង​ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង វិនិយោគ​ដោយ​ក្រុមហ៊ុន LY.P Group។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នតំបន់​សេដ្ឋកិច្ចពិសេស​កោះកុង មាន​រោងចក្រចំនួន ០៦ កំពុង​ដំណើរការគឺក្រុមហ៊ុន YAZAKI ក្រុមហ៊ុន HYUNDAI ក្រុមហ៊ុន KKN ក្រុមហ៊ុន MIKASA Sport ក្រុមហ៊ុន HANA និង​ក្រុមហ៊ុន ៩៩ អ៊ីមប្រយឌឺរី កោះកុង ឯ.ក (99 EMPRODERY KOH KONG Co., LTD) ដែលកំពុងដំណើរផ្តល់​ការងារមានចំនួន ១១.៤៤៣​នាក់។

ដោយឡែក​តំបន់សេដ្ឋកិច្ចពិសេស ៣ កន្លែង​ទៀត មាន​តំបន់សេដ្ឋកិច្ចពិសេស កែវ ស៊ួយឆេង ដែល​មានទីតាំង​នៅជាប់តំបន់សេដ្ឋកិច្ចពិសេសកោះកុង។ តំបន់សេដ្ឋកិច្ចពិសេសកោះកុង​អេសអុីហ្សិត ខូអិលធីឌី (Koh Kong SEZ Co., LTD) ស្ថិតក្នុង​ឃុំ​កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និង​តំបន់សេដ្ឋកិច្ចពិសេសជ្រោយស្វាយ ស្ថិតនៅក្នុងភូមិសាស្ត្រ​ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង របស់ក្រុមហ៊ុនឆកកំពង់សោម ដែលបច្ចុប្បន្នកំពុងតែស្ថាបនាផ្លូវចូល អគាររោងចក្រ អគារស្នាក់នៅរបស់បុគ្គលិក។

ខេត្តកោះកុងមានប្រជាជនសរុប ១៤៧.៨៣១ នាក់។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ នេសាទ និងធ្វើកម្មកររោងចក្រ និងសំណង់។

ប្រាក់​ចំណូលមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗ​​មានការកើនឡើង។ បើតាម​លោកស្រី មិថុនា ភូថង ប្រាក់​ចំណូលជា​មធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.៧៤៦ ដុល្លារក្នុងឆ្នាំ២០២១ ដែលមានការកើនឡើងប្រមាណ ៨,១២% បើប្រៀប​ធៀប​ទៅចំណូលប្រចាំឆ្នាំ២០១៧ ដែលមានចំនួន ១.៤១៨ ដុល្លារ និងអត្រាភាពក្រីក្រឆ្នាំ២០២១ មានចំនួន ៧,៣% ថយ​ចុះ ៦,១៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានចំនួន ១៣,៤៦%។ ចំពោះទំហំសេដ្ឋកិច្ចខេត្តទាំងមូលមានចំនួន​ប្រមាណ ២៨២ លានដុល្លារ ស្មើ ១,០៣% នៃសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម