Connect with us

សន្តិសុខសង្គម

អភិបាលរាជធានី ក្រើនរំលឹកពិនិត្យឡើងវិញជុំវិញការមិនយក​លុយ​​ពីអ្នកលក់តាមកញ្ច្រែងល្អី

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានធ្វើការក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌទាំង ១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជរាជធានីភ្នំពេញទៅតាមកំណត់របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការច្រើនរំលឹកបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈលោកដឹកនាំកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក-ភ្លើងក្នុងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ជ្រែងជាដើម ពោលគឺ នៅពេលពួកគាត់មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយពួកគាត់ ដោយមិនត្រូវទុកពួកគាត់ ណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។

លោក ឃួង ស្រេង បានបន្ថែមថា៖ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ដាច់ខាត មិនត្រូវប្រើអំពើហិង្សា ជាមួយបងប្អូន អាជីវករនោះទេប៉ុន្តែជុំវិញផ្សារត្រូវតែស្អាតនិងមានសណ្ដាប់ធ្នាប់ល្អ។

បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមកយើងក៏ធ្លាប់បានប្រគល់អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង។ គ្មានរឿងអីដែលយើងត្រូវជេរប្រមាថពួកគាត់នោះទេ តែត្រូវប្រើប្រាស់ពាក្យសំដី អោយបានសមរម្យជាមួយពួកគាត់ ព្រោះពួកគាត់ក៏ជាប្រជាពលរដ្ឋរបស់សម្តេចតេជោហ៊ុន សែន ដែរ។

លោកបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិនអនុញ្ញាតិ ឲ្យមានការធ្វើអាជីវកម្ម លក់ទឹក ភ្លើងនៅក្នុងផ្សារ យកតម្លៃលើសពីតម្លៃកំណត់របស់រាជរដ្ឋាភិបាលនោះទេ។ ការងារនេះទាំងអាជ្ញាធរទាំងគណៈកម្មការផ្សារត្រូវពិនិត្យអោយបានម៉ត់ចត់ និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេលនោះទេ។

លោកបញ្ជាក់ផងដែរថា នៅក្នុងផ្សារ ជុំវិញផ្សារត្រូវតែមានសណ្ដាប់ធ្នាប់និងបរិស្ថានល្អ ការលក់ដូរមិនត្រូវបានហាមឃាត់នោះទេ តែត្រូវតែស្អាតនិងមានសណ្ដាប់ធ្នាប់ និងគ្មានអ្នកយកលុយគេ តែមិនត្រូវគ្មានអ្នកសម្អាតនោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម