Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមហ៊ុនទាហានស៊ីឈ្នួល ចោទមេទ័ពរុស្ស៊ីថា “ក្បត់ជាតិ” (មានវីដេអូ)

បានផុស

នៅ

មេក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Yevgeny Prigozhin បានចាប់ផ្តើមនិយាយវាយប្រហារប្រឆាំងនឹងមេទ័ពរុស្ស៊ី ដោយចោទប្រកាន់ពួកគេថា មានបំណងក្បត់ជាតិ ដើម្បីបំផ្លាញក្រុមហ៊ុនយោធាឯកជនរបស់គាត់ ព្រោះតែមេទ័ពទាំងនោះមិនព្រមផ្តល់អាវុធឲ្យ។

មេក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Yevgeny Prigozhin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់គាត់ ពាក់ព័ន្ធការរារាំងបញ្ជូនគ្រាប់រំសេវថា “ជារឿងមិនពិត”។

បន្ទាប់ពីការចេញមុខបដិសេធរបស់ក្រសួង លោក Prigozhin ស្រាប់តែបញ្ចេញសារជាសំឡេងមួយទៀត ដោយនិយាយថា នេះគឺជាការស្តោះទឹកមាត់ដាក់ក្រុមហ៊ុន Wagner។ គាត់បញ្ជាក់ឡើងវិញថា ទាហានរបស់គាត់ កំពុងខ្វះខាតការផ្គត់ផ្គង់ខ្លាំងណាស់។

លោក Prigozhin បានកាន់តួនាទីជាសាធារណៈច្រើនឡើងៗ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ ក្រុមហ៊ុន Wagner របស់គាត់ បានដឹកនាំសមរភូមិសម្រាប់ទីក្រុង Bakhmut ក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយទីក្រុងមូស្គូកាន់តែយ៉ាប់យ៉ឺនទៅៗ។

គាត់បាននិយាយនៅក្នុងសារជាសំឡេងលើឆានែល Telegram របស់គាត់ថា “មានការប្រឆាំងដោយផ្ទាល់កំពុងកើតឡើង ជាការប្រឆាំងក្នុងការបំពាក់អាវុធដល់អ្នកប្រយុទ្ធ Wagner។ នេះអាចស្មើនឹងការក្បត់ជាតិខ្ពស់”។

លោក Prigozhin បានបន្តចោទថា “ប្រធានបុគ្គលិកទូទៅ និងរដ្ឋមន្ត្រីការពារជាតិ កំពុងចេញបញ្ជាឆ្វេងស្តាំ មិនត្រឹមតែមិនផ្តល់គ្រាប់រំសេវដល់ Wagner PMC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនជួយខ្លួនក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសទៀតផង”។

ក្រសួងការពារជាតិរុស្ស៊ីបានប្រតិកម្មជាមួយនឹងសេចក្តីថ្លែងការណ៍នេះ ដោយនិយាយថា មន្ត្រីយោធាកំពុងធ្វើអស់ពីសមត្ថភាពដើម្បីផ្គត់ផ្គង់ដល់អ្នកប្រយុទ្ធ។

យ៉ាងណាមិញ ក្រសួងការពារជាតិធ្លាប់និយាយថា ក្រុមហ៊ុន Wagner មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទេ បើទោះបីជាកងជីវពល ពឹងផ្អែកលើរដ្ឋសម្រាប់អាវុធ និងភស្តុភារមួយចំនួនក៏ដោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ១១ចំណុចសំខាន់ ដែលលោក ពូទីន បង្ហាញទៅពិភពលោក ក្នុងសុន្ទរថាពិសេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម