Connect with us

KPT+

ស្បែកជើងតម្លៃសមរម្យ ៤ ម៉ាក តារាល្បីអន្តរជាតិចូលចិត្តពាក់ជាប្រចាំ

បានផុស

នៅ

តារាល្បីៗលំដាប់ពិភពលោកប្រើរបស់អ្វីមួយសុទ្ធតែមានអ្នកគាំទ្រចាំទិញតាមជានិច្ច ប៉ុន្តែភាគច្រើនសុទ្ធតែមានតម្លៃថ្លៃកប់ពពក ។ លើកនេះយើងបង្ហាញស្បែកជើងតម្លៃសមរម្យ ៤ ម៉ាកដែលតារាល្បីចូលចិត្តពាក់ជាប្រចាំ​ ៖

១. New Balance 

New Balance ជាម៉ាកស្បែកជើងងាយស្រួលពាក់ពេញនិយមសម្រាប់ក្មេងជំនាន់ក្រោយ ត្រូវពេញចិត្តដោយ Bella Hadid កំពូលតារាបង្ហាញម៉ូដ, ភរិយាតារាចម្រៀង Justin Bieber, តារាម៉ូដែល Kaia Gerber និងតារាសម្ដែង Katie Holmes ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Birkenstocks

Birkenstocks ជាប្រភេទស្បែកជើងវាលងាយស្រួលពាក់ សក្តិសមបំផុតសម្រាប់រដូវក្ដៅ សូម្បី Kendall Jenner និង Gigi Hadid ដែលជាតារាម៉ូដែលលំដាប់ពិភពលោកក៏មិនរំលងម៉ាកនេះដែរ ។

៣. Adidas Samba

Adidas Samba ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ទី ៥០ មុនពេលការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីល។ ដំបូងឡើយគេបង្កើតវាដើម្បីឱ្យកីឡាករបាល់ទាត់លេងលើផ្ទៃរអិលកាន់តែស្និទ្ធ ក្រោយមកវាក៏ក្លាយជាស្បែកជើងទាន់សម័យសម្រាប់គ្រប់កាលៈទេស ហើយធ្លាប់ពាក់ដោយ Bella Hadid, កំពូលតារាចម្រៀង Rihanna, និង Kai Gerber ។

៤. Salomon 

កាលពីឆ្នាំ ១៩៩៧ Adidas បានទិញយក Salomon ហើយប្ដូរឈ្មោះទៅជា adidas-Salomon AG ចំណែកគុណភាពវិញគឺល្អបំផុតសម្រាប់រត់ ឡើងភ្នំ ជិះស្គី និងជិះស្គីទឹកកក ។ យើងឃើញថាតារាដែលចូលចិត្តពាក់វាមានដូចជា Kendall Jenner, Hailey Bieber និង Bella Hadidជាដើម ។

ស្បែកជើងទាំងអស់មានតម្លៃក្រោម ៣០០ ដុល្លារ ប៉ុន្តែមាំមិនងាយខូចស្រួលពាក់ប្រចាំថ្ងៃ និងជាជម្រើសល្អបំផុត ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Vogue

ចុចអាន ៖ តារាអន្តរជាតិល្បីៗ ៣ ដួង ជាប់ក្នុងបញ្ជីខ្មៅរបស់ Ferrari

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២០ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៨ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម