ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ៣ វិនិយោគសេវាទឹកស្អាតនៅខេត្តកោះកុង
ក្រុមហ៊ុនចំនួន ៣ កំពុងវិនិយោគសេវាទឹកស្អាតនៅក្នុងខេត្តកោះកុង។ បើយោងតាមរបាយការណ៍រដ្ឋបាលខេត្តកោះកុងនៅក្នុងសន្និសីទធ្វើឡើងកាលពីម្សិលមិញនេះនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមហ៊ុនទាំង ៣ ដែលកំពុងវិនិយោគសេវាទឹកស្អាតក្នុងខេត្តកោះកុង មានក្រុមហ៊ុន L.Y.P Group មានទីតាំងនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលវិនិយោគផ្នែកទឹកស្អាតគ្របដណ្តប់បានចំនួន ០៣ សង្កាត់ និង ១១ ភូមិ។
ក្រុមហ៊ុនបានកសាងទំនប់ស្ទាក់ទឹកជ្រោះតាប៉ន ដែលមានចំងាយពីទីរួមខេត្ត ៧ គីឡូម៉ែត្រ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលអាចផ្ទុកទឹកបានកម្ពស់ ២៥ ម៉ែត្រ និងអាចស្តុកទឹកបានប្រហែលជា ៣ លានម៉ែត្រគីប និងមានអាងប្រព្រឹត្តកម្មចំនួន ២ ដែលអាចស្តុកទឹកបានចំនួន ២០.០០០ ម៉ែត្រគីប។
ដោយឡែកក្រុមហ៊ុនពីរទៀតមានក្រុមហ៊ុនលោក កើត ព្រហស្ថវរៈ មានទីតាំងផលិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលវិនិយោគផ្នែកទឹកស្អាតគ្របដណ្តប់បានចំនួន ២ ឃុំ និង ៦ ភូមិ និងក្រុមហ៊ុនលោកស្រី ហុង មុំ មានទីតាំងផលិតនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង វិនិយោគផ្នែកទឹកស្អាតគ្របដណ្តប់បានចំនួន ២ ភូមិ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត