កីឡា
ក្រោយឃើញ ថៃ និងសិង្ហបុរី មាន VAR វៀតណាម បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល VAR ដែរហើយ
អាជ្ញាកណ្ដាលវៀតណាម កំពុងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកវិទ្យាវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) ដែលត្រូវបានគេរំពឹងថា នឹងអនុវត្តនៅក្នុងលីគបាល់ទាត់ជាតិ ក្នុងរដូវកាល ២០២៣-២៤។

គ្រូឧទ្ទេសរបស់ FIFA នឹងបើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញ ដោយមានការគាំទ្រពីអ្នកជំនាញវៀតណាម។ អ្នកសិក្សា នឹងត្រូវបានណែនាំពីរបៀបដោះស្រាយស្ថានភាពផ្សេងៗ។
លោក Đặng Thanh Hạ ប្រធាននាយកដ្ឋានអាជ្ញាកណ្ដាល នៃសហព័ន្ធកីឡាបាល់ទាត់វៀតណាមបាននិយាយថា «ក្រុមអាជ្ញាកណ្ដាលចំនួន ១៨ នាក់ ត្រូវបានជ្រើសរើសសម្រាប់វគ្គដំបូងនេះ។ … ក្នុងរយៈពេល ១៤ ថ្ងៃ ពួកគេនឹងស្គាល់ឧបករណ៍ រៀនពីរបៀបវិភាគស្ថានភាពចំនួន ៧៥ ពីវីដេអូឃ្លីបដែលផ្ដល់ដោយ FIFA។ បន្ទាប់មកពួកគេអនុវត្តការងាររបស់ពួកគេតាមរយៈអ្វីដែលពួកគេបានរៀន។ នៅពេលដែល VAR ត្រូវបានអនុវត្តនៅក្នុងហ្គេមជាក់ស្ដែង»។
ប្រធានក្រុមហ៊ុនបាល់ទាត់អាជីពវៀតណាម លោក Trần Anh Tú បានចែករំលែកថា វត្តមានរបស់ VAR ក្នុងការប្រកួតលីគបាល់ទាត់អាជីពរបស់វៀតណាម គឺជាក្ដីស្រមៃរបស់មន្ត្រីបាល់ទាត់ទាំងអស់។

នៅក្នុងវគ្គសិក្សាដំបូង អាជ្ញាកណ្ដាល នឹងធ្វើការលើស្ថានភាពកម្រិត ១។ កម្រិតបន្ទាប់ នឹងមាននៅក្នុងវគ្គសិក្សាក្រោយទៀត។ VAR នឹងត្រូវបានអនុវត្តនៅក្នុងទីលានបាល់ទាត់របស់ប្រទេសវៀតណាម នៅពេលដែលអាជ្ញាកណ្ដាលបំពេញការងាររបស់ពួកគេបានយ៉ាងល្អនៅគ្រប់វគ្គបណ្ដុះបណ្ដាល និងឆ្លងកាត់ការសាកល្បងរបស់ FIFA។
ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការរៀបចំ V-League លោក Nguyễn Minh Ngọc បាននិយាយថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនៅក្នុងថ្នាក់ អ្នកសិក្សា នឹងបន្តវគ្គបន្ទាប់ទៀតតាមតម្រូវការរបស់ FIFA។
យោងតាមលោក Ngọc បានឲ្យដឹងថា គេរំពឹងថាបច្ចេកវិទ្យានេះនឹងត្រូវប្រើប្រាស់ចាប់ពីរដូវកាល ២០២៣-២៤។

ចាប់តាំងពីឆ្នាំ ២០១៩ លីគបាល់ទាត់វៀតណាម (VPF) បានទាក់ទងទៅ FIFA ដើម្បីសុំការណែនាំ និងបង្រៀនអំពី VAR ក៏ដូចជានីតិវិធីក្នុងការអនុវត្ត VAR នៅក្នុងប្រទេសវៀតណាម។ VPF ក៏បានពិគ្រោះអំពីការដាក់បញ្ចូលប្រព័ន្ធ VAR នៅប្រទេសថៃ មុននឹងនាំវាទៅប្រទេសវៀតណាម។
នៅចុងខែមីនា និងដើមខែមេសា វគ្គបណ្ដុះបណ្ដាល VAR កម្រិត ២ ត្រូវបានគេរំពឹងថា នឹងធ្វើឡើង អំឡុងពេលអាជ្ញាកណ្ដាលនឹងធ្វើការលើស្ថានភាពស្មុគស្មាញ ៣-៥ នាទី ខណៈនៅក្នុងខែឧសភា ឬខែមិថុនា ពួកគេនឹងសាកល្បង VAR ក្នុងការប្រកួតក្រៅផ្លូវការ។
ឧបករណ៍ VAR ត្រូវបាននាំចូល ហើយនឹងមានមន្ទីរពិសោធន៍ VAR ចំនួនពីរ ដែលមួយនៅភាគខាងជើង និងមួយនៅតំបន់ខាងត្បូង។
អ្នកជំនាញរបស់ FIFA នឹងធ្វើការវាយតម្លៃចុងក្រោយរបស់ពួកគេ និងផ្ដល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ VAR របស់វៀតណាម ប្រសិនបើពួកគេឈានដល់ស្តង់ដារ។
បច្ចេកវិទ្យានេះ នឹងត្រូវអនុវត្តជាផ្លូវការនៅពេល FIFA អនុម័តនីតិវិធីទាំងអស់លើបច្ចេកទេសមន្ទីរពិសោធន៍ VAR និងដំណើរការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល។
នៅពេល VAR បើក VPF នឹងមិនចាំបាច់ជួលអាជ្ញាកណ្ដាលបរទេសដើម្បីធ្វើការប្រកួតសំខាន់ៗ ខណៈដែលអាជ្ញាកណ្ដាលក្នុងស្រុកនឹងមិនដាក់សម្ពាធខ្លាំងនោះទេ។ ភាពយុត្តិធម៌ នៃការប្រកួត នឹងត្រូវបានធានា ខណៈគុណភាព នៃការប្រកួតនឹងត្រូវបានកែលម្អ៕
ប្រភព ៖ vietnamnews.vn
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ