Connect with us

ព័ត៌មានជាតិ

ពិព័រណ៍សៀវភៅធំជាងគេនៅលើពិភពលោក Big Bad Wolf Books បានត្រលប់មកកម្ពុជាថ្មីម្តងទៀតហើយ

បានផុស

នៅ

ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើតនៅប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅដ៏ធំបំផុតនៅលើពិភពលោកនៅប្រទេសកម្ពុជាជាថ្មីម្ដងទៀត។

ពិព័រណ៍សៀវភៅនេះមានការអញ្ជើញចូលរួមជាអធិបតីរបស់លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books លោកឧកញ៉ា អ៊ុក ចន្ថា និងលោកស្រីអគ្គនាយិកាផ្សារទំនើបអូឡាំព្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលមួយទសវត្ស៍កន្លងមកនេះ​ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅដ៏ធំបែបនេះជាលើកច្រើនរួចមកហើយនៅប្រទេសចំនួន១៥ ក្នុងនោះមាន ៣៧ទីក្រុង ដែល Big Bad Wolf Books បានទៅដល់ និងរៀបចំពិធីនេះឡើង។

ដោយឡែក នៅកម្ពុជា អ្នកចូលចិត្ដអានសៀវភៅនៅរាជធានីភ្នំពេញ អាចនឹងទទួលបានសៀវភៅដែលមានតម្លៃសមរម្យ ចាប់ពី១ដុល្លារឡើងទៅក្នុងមួយក្បាលសម្រាប់ក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Cambodia ២០២៣នេះ។

ពិព័រណ៍សៀវភៅនេះនឹងបើកឲ្យសាធារណៈជនចូលរួមដោយសេរីចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ ហើយកម្មវិធីនេះនឹងបន្តរយៈពេលកាន់តែយូរជាងមុនទៅទៀត គឺរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៣ ឯណោះ។ កម្មវិធីនឹងបន្តជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២យប់។

ជាមួយនឹងការដាក់តាំងលក់សៀវភៅនេះ Big Bad Wolf មានបំណងចង់កសាងវប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងមានសៀវភៅជាច្រើនប្រភេទដែលយក មកដាក់តាំង ដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឲ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នាអាចស្វែងរកសៀវភៅ។

ក្នុងនោះ ក៏មានសៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍន៍ខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និងរចនា។ ទន្ទឹមនេះ សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត ក៏មាននៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះដែរ។ មិនត្រឹមប៉ុណ្ណោះ សម្រាប់មិត្តអ្នកអានដែលមានអាយដលជាអ្នកនិពន្ធក្នុងចិត្ត កុំភ្លេចនាំគ្នាមកគាំទ្រពួកគាត់ ពីព្រោះថាក្រៅពីសៀវភៅបរទេស ក៏មានសៀវភៅខ្មែរដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកជាច្រើនរាប់មិនអស់ផងដែរ។

ពិព័រណ៍ Big Bad Wolf Books នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបាននូវបទពិសោធក្នុងការទិញសៀវភៅជាភាសាអង់គ្លេសដែលមានគុណភាពល្អ និងថ្មីៗក្នុងតម្លៃមួយដ៏សមរម្យ។ ពិព័រណ៍នេះ មានសារៈសំខាន់ណាស់ក្នុងការរៀនភាសាថ្មីមួយ និងបង្រៀនឲ្យមនុស្សមានទម្លាប់អានតាំងពីក្មេង ទើបធ្វើឲ្យក្មេងៗជំនាន់ក្រោយនៅ ពេលធំដឹងក្តីពោរពេញដោយចំណេះដឹង។

និយាយជារួម Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនៃការបរិច្ចាគសៀវភៅចំនួន៣០០ក្បាលទៅកាន់បណ្ណាល័យកំពង់ត្របែក។

ថ្លែងនៅក្នុងពិធីបើកពិព័រណ៍នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកការតាំងពិព័រណ៍សៀវភៅ Big Bad Wolf Books នៅកម្ពុជានាពេលនេះ មានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់វប្បធម៌នៃការអាន និងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានបទពិសោធក្នុងការទិញសៀវភៅដែលមានគុណភាពល្អ និងមានតម្លៃមួយដ៏សមរម្យ។

លោក ខៀវ កាញារីទ្ធ ក៏បានស្នើដល់លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books បន្តរៀបចំការតាំងពិព័រណ៍នេះជារៀងរាល់ឆ្នាំនៅកម្ពុជា និងពិនិត្យលទ្ធភាពពង្រីកកម្មវិធីតាំងពិព័រណ៍នេះនៅតាមបណ្ដាខេត្តនានារបស់កម្ពុជាផងដែរ៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​រៀប​ចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី ​«​យន្តការ​និង​សេចក្តីណែនាំ​ដាក់​ឱ្យអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​»

សេដ្ឋកិច្ច៤៨ នាទី មុន

ផលិតកម្មអំបិលកើនឡើងជាង ១៣ ម៉ឺនតោន ខណៈតម្លៃបានធ្លាក់ចុះ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចុះធ្វើអធិការកិច្ចហត្ថពលកម្មលើជនបរទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឌូបៃ ជះ​លុយ ៨​ពាន់​លាន​ដុល្លារ លើ​ប្រព័ន្ធ​​រំដោះ​​ទឹក ក្រោយ​គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម