សុខភាព
តាមដាន! ទាំងនេះជារោគសញ្ញាជំងឺផ្តាសាយបក្សី H5N1
នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC របស់ប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសកាលពីយប់ថ្ងៃពុធទី២២ខែកុម្ភៈថា កុមារីអាយុ១១ឆ្នាំម្នាក់នៅខេត្តព្រៃវែង បានបាត់បង់ជីវិត ដោយសារឆ្លងជំងឺផ្ដាសាយបក្សី H5N1។
មេរោគ H5N1 អាចបង្កឲ្យមានជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរ ជាមួយនឹងអត្រាមរណភាពខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការឆ្លងក្នុងជំងឺនេះចំណោមមនុស្សគឺកម្រណាស់។
ការផ្ទុះឡើងដំបូងនៃជំងឺផ្តាសាយបក្សី H5N1 ចំពោះមនុស្សបានកើតឡើងក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហុងកុង។ ក្រោយមក អាជ្ញាធរបានរាយការណ៍ករណីឆ្លងមេរោគ H5N1 ក្នុងចំណោមមនុស្សជាង៧០០នាក់នៅទ្វីបអាហ្រ្វិក អាស៊ី និងអឺរ៉ុប។ ប្រទេសឥណ្ឌូណេស៊ី វៀតណាម និងអេហ្ស៊ីប មានករណីឆ្លងច្រើនជាងគេ។
ជំងឺផ្ដាសាយបក្សី H5N1 បានបង្កឲ្យមានរោគសញ្ញាដូចជា៖
- គ្រុនក្តៅលើស៣៨អង្សាសេ
- ក្អក
- ឈឺសាច់ដុំ
- សំឡេងស្អក
- ឈឺក
- ពិបាកក្នុងខ្លួន
- អស់កម្លាំង
- ឈឺពោះ ជួនកាលមានរាក
- ចង្អោរ
- ក្អួត
- ឈឺពោះ
- ឈឺទ្រូង
- ស្ថានភាពផ្លូវចិត្តផ្លាស់ប្តូរ
- ប្រកាច់
មនុស្សមួយចំនួនដែលមានជំងឺផ្តាសាយបក្សី H5N1 ក៏អាចវិវត្តទៅជាបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងរលាកសួត និងថប់ដង្ហើមផងដែរ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០០៥ បានបង្ហាញថា អាការដកដង្ហើមខ្លី កើតឡើងប្រហែល ៥ថ្ងៃបន្ទាប់ពីរោគសញ្ញាដំបូងលេចឡើង។
ស្ថានភាពរបស់មនុស្សដែលកើតជំងឺផ្តាសាយបក្សី H5N1 អាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ ពួកគេអាចជួបប្រទះនឹងបញ្ហាផ្លូវដង្ហើម និងខូចសរីរាង្គច្រើន ដែលអាចបណ្តាលឲ្យស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CDC
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan