ព័ត៌មានជាតិ
កុមារនៅខេត្តព្រៃវែងស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1 សង្ស័យឆ្លងមកពីសត្វព្រៃ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងបានមានប្រសាសន៍កាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈថា ករណីកុមារីអាយុ ១១ ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សី H5N1 សង្ស័យឆ្លងមកពីសត្វព្រៃ។

លោកវេជ្ជបណ្ឌិតបានបន្តថា «យើងនឹងអង្កេតជាបន្តទៀតថាតើកុមារីឆ្លងជំងឺនឹងឆ្លងប្រភពមកពីណាហើយនរណាទៀតឈឺត្រូវយកឈាម និងសំណាកទៅមើលជាបន្តទៀត និងរង់ចាំលទ្ធផលពីពេទ្យសត្វទាំងពេទ្យសត្វស្រុក និងសត្វព្រៃទៀតតែសំខាន់ឃើញថាសត្វព្រៃងាប់ខុសពីធម្មតា។ អីចឹងយើងសង្ស័យគាត់អាចប៉ះពាល់សត្វព្រៃទើបធ្វើឱ្យគាត់ឆ្លងបាន»។
បើតាមនាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងបានឲ្យដឹងថា កុមារីស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1 បានចាប់ផ្តើមឈឺនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩ អង្សា ព្រមទាំងមានក្អក និងឈឺក។

ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាលដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1។
នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ ប្រសិនបើមានករណីសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ