KPT+
ជ្រូកព្រៃមួយប្រភេទ ជាមូលហេតុនៃការបំផ្លាញបរិស្ថាន និងចម្លងជំងឺនៅ អាមេរិក
យោងតាមអ្នកជំនាញខាងសត្វព្រៃបានឲ្យដឹងថាសត្វជ្រូក “ Super Pig” ជាពូជមកពីប្រទេសកាណាដាកំពុងបំផ្លាញបរិស្ថាននៅក្នុងសហរដ្ឋអាមេរិក ធ្វើឲ្យមនុស្សត្រូវដោះស្រាយបញ្ហាជាបន្ទាន់ ។
វេជ្ជបណ្ឌិត Ryan Brook នៅសាកលវិទ្យាល័យ Saskatchewan មានប្រសាសន៍ថា “ជ្រូកទាំងនេះគឺជាថនិកសត្វដែលឈ្លានពានសាហាវបំផុតនៅលើពិភពលោក វាជាកូនកាត់ជ្រូកព្រៃអឺរ៉ុប និងជ្រូកក្នុងស្រុក” ។
ជ្រូកពូជ “Super Pig” កំពុងបំផ្លាញដំណាំ បំផ្លាញបរិស្ថានធម្មជាតិ លុកលុយក្នុងទីក្រុង បំពុលទឹក និងចម្លងជំងឺទៅមនុស្ស សត្វ រុក្ខជាតិ ។ អ្នកដែលត្រូវបារម្ភពីផលប៉ះពាល់នៃជ្រូកនេះគឺមនុស្សហូបសាច់ និងរុក្ខជាតិដោយគ្មានការប្រុងប្រយ័ត្ននៅអាមេរិកខាងជើង ។
អ្នកចិញ្ចឹមជ្រូកព្រៃធ្វើការបង្កាត់គ្នាជាមួយជ្រូកស្រុកដើម្បីទទួលបានជ្រូក “Super Pig” ដែលមានសាច់កាន់តែច្រើន ផ្ទុយទៅវិញវាមិនមែនជារឿងល្អទេ បើជ្រូកព្រៃត្រូវបានប្រលែងចូលទៅក្នុងព្រៃនោះ ។
ដោយឡែកឈ្មោះ Super Pig បានមកពីទំហំខ្លួននិងប្រាជ្ញាឆ្លាតវៃរបស់វា ជ្រូកប្រភេទនេះពូកែសម្របខ្លួននឹងអាកាសធាតុណាស់ថែមទាំងចេះកាយរូងក្នុងព្រិលដើម្បីរក្សាកម្ដៅខ្លួនទៀតផង ។ លោក Brook បន្តថា “ការកម្ចាត់ជ្រូកព្រៃ Super Pig ត្រូវធ្វើឡើងកាន់តែលឿនកាន់តែល្អ បើពឹងផ្អែកលើការប្រមាញ់បែបប្រពៃណីទៅមិនរួចជាមួយវាឡើយ” ។
ដូច្នេះគាត់នឹងចាត់វិធានការតាមដានជ្រូកដោយ GPS ដែលនាំគាត់ទៅរកជ្រូកផ្សេងៗទៀត និងប្រើអន្ទាក់ធំៗទើបមានប្រសិទ្ធភាពព្រោះលោក Brook ធ្លាប់គេណែនាំឲ្យដកជ្រូកទាំងអស់ចេញកុំឲ្យសល់សូម្បីតែមួយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ សត្វទឹក Manatee ១២ ក្បាល ត្រូវប្រលែងចូលទៅក្នុងព្រៃ បន្ទាប់ពីមានការអភិរក្ស
ចុចអាន ៖ ខ្លា Lynx នៅបារាំង នឹងដាច់ពូជក្នុងរយៈពេល ៣០ ឆ្នាំ បើនៅតែមិនចាត់វិធានការអភិរក្ស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ