ជីវិតកម្សាន្ដ
Jisoo ក្លាយជាតារា K-pop ដំបូងគេ បង្ហាញមុខលើទស្សនាវដ្ដីម៉ូដបារាំងដ៏ល្បីល្បាញ
Jisoo សមាជិកក្រុម Blackpink បានក្លាយជាតារា K-pop ដំបូងគេនៅលើក្របទស្សនាវដ្តី French Vogue ដែលជាទស្សនាវដ្តីមួយក្នុងចំណោមទស្សនាវដ្តី Vogue ដ៏ល្បីល្បាញបំផុតទាំងបួននៅលើពិភពលោក ។
នៅល្ងាចថ្ងៃទី ២២ ខែ កុម្ភៈ ទស្សនាវដ្ដី Vogue របស់បារាំងបានប្រកាសមុខគម្របសម្រាប់ខែមិនា ឆ្នាំ ២០២៣ ដែលជាតារាស្រី Jisoo នៃក្រុម Blackpink។ នៅលើវេទិកា Instagram ទស្សនាវដ្តី Vog ue France បានណែនាំអំពី Jisoo ថា “ជាលើកដំបូងដែលតារា K-pop បង្ហាញខ្លួននៅលើក្របទស្សនាវដ្តី French Vogue ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាលើកដំបូង ។
នៅលើក្របទស្សនាវដ្តី French Vogue ក៏បានសរសេរឈ្មោះរបស់ Jisoo ត្រូវបានភ្ជាប់ជាមួយនឹង ចំណងជើងថា “Burning Flame” ។ តារាស្រីរូបនេះបានថតរូបយ៉ាងចម្លែកក្នុងរ៉ូបពណ៌ខ្មៅរបស់ Dior ជាមួយនឹងម៉ូដចរផ្កា រួមបញ្ចូលការតុបតែងខ្លួនជាមួយនឹងសក់ពណ៌ខ្មៅ។ ក្នុងនោះ French Vogue ជាប់ចំណាត់ថ្នាក់ក្នុង “The Big Four” ដែលជាទស្សនាវដ្តី Vogue ធំជាងគេទាំង ៤ នៅលើពិភព លោក (រួមទាំងទស្សនាវដ្តី Vogue អាមេរិក អង់គ្លេស បារាំង និងអ៊ីតាលី)។
ទន្ទឹមនឹងនោះ Jisoo គឺជាតារាកូរ៉េដំបូងគេនៅលើក្របទស្សនាវដ្តី French Vogue និងសិល្បករកូរ៉េទីពីរនៅលើគម្រប “The Big Four” ដោយកាលពីមុនតារាសម្ដែង Jung Ho Yeon បានក្លាយជាមុខ គម្របរបស់ទស្សនាវដ្តី American Vogue ក្នុងខែ កុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទស្សនិកជនរិះគន់ទង្វើរបស់ Harry Styles ផឹកស្រាក្នុងស្បែកជើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា