KPT+
មកស្គាល់ផ្លែឈើបុរាណមួយប្រភេទ ជំនួយថ្លើម រំលាយជាតិខ្លាញ់ និងបណ្ដុះសក់
ផ្លែកន្ទួតព្រៃដែលមានរសជាតិល្វីងពេលខាំហើយប្រែទៅជាផ្អែមពេលផឹកទឹក តាមពិតជាឱសថធម្មជាតិល្អសម្រាប់មនុស្សច្រើនមុខមិនគួរឲ្យជឿ ។
ជាទូទៅគេប្រើវាដើម្បីជួយសម្រួលក្នុងការរំលាយអាហារ ទ្រទ្រង់សុខភាពគ្រឿងក្នុង សម្រកទម្ងន់ដោយសុវត្ថិភាព និងអត្ថប្រយោជន៍ជាច្រើនទៀតរាប់មិនអស់ ។
បើយោងតាមការសិក្សាពីសត្វឆ្នាំ ២០១៥ បានបង្ហាញថាផ្លែកន្ទួតព្រៃអាចការពារជំងឺខ្លាញ់ក្នុងថ្លើមទោះបីយើងបរិភោគអាហារមានជាតិស្ករខ្ពស់យ៉ាងណាក៏ដោយ វាការពារសរីរាង្គពីបញ្ហាដោយការលើកកម្ពស់មុខងារប្រូតេអ៊ីនមួយចំនួនក្នុងរាយកាយ ។
ចំណែកការសិក្សាពីសត្វមួយទៀតក្នុងឆ្នាំ ២០១៧ បានបង្ហាញលទ្ធផលស្រដៀងគ្នាដែរ ថែមទាំងរកឃើញថាវាជួយសម្រកខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពនិងសុវត្ថិភាពទៀតផង ។
យ៉ាងណាមិញអ្នកសិក្សាបានឲ្យដឹងថា ថ្ងៃណាមួយគេនឹងពិសោធន៍ទៅលើមនុស្សជាមិនខានដើម្បីដឹងកាន់តែច្បាស់ជាងមុន ។ រហូតមកដល់ឆ្នាំ ២០២០ អ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍លើស្ត្រីនិងបុរសម្ដង គេឃើញថាផ្លែកន្ទួតព្រៃជំនួយដល់ការលូតលាស់សក់កាន់តែល្អប្រសើរ និងដុះច្រើនទ្វេដងពិតប្រាកដមែន ។
លើសពីនេះផ្លែកន្ទួតព្រៃអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើង ប្រឆាំងអុកស៊ីតកម្ម ជួយពង្រឹងសុខភាពពោះវៀន និងកាត់បន្ថយកូឡេស្តេរ៉ុល ព្រោះគ្រាន់តែមួយផ្លែតូចនៃកន្ទួតព្រៃមានផ្ទុកវីតាមីន C ខ្ពស់ប្រហែល ៦០០ ដល់ ៧០០ មិល្លីក្រាមបាត់ទៅហើយ ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ